Connect with us

មកមើលកម្រងរូបភាពរបស់ព្រះនាងតូច នរោត្តម ជេនណា នៅពេលថតរឿង “ទេពធីតាព្កុលមាស”

ភ្នំពេញ៖ ខ្សែភាពយន្តរឿង “ទេពធីតាព្កុលមាស” ជារឿងភាគព្រេងនិទានខ្មែរមួយដ៏ល្អឥតខ្ចោះ ដែលបានឆ្លុះបញ្ចាំងពីរឿងទេពធីតាមួយដួងដែលបានធ្វើខុសវិន័យឋានសួគ៌ ទើបបានត្រូវព្រះបិតា ទម្លាក់មកឋានក្រោម ក៏ត្រូវបានឪពុកដែលជាប្រជារាស្ត្រសាមញ្ញ យកមកចិញ្ចឹម តែត្រូវស្ត្រីដែលជាម្តាយនោះ ធ្វើបាបជារៀងរាល់ថ្ងៃ។

ក្រោយបានឃើញដោយផ្ទាល់ រាល់សកម្មភាពថតខ្សែភាពយន្តភាគខ្មែររឿង “ទេពធីតាព្កុលមាស” នេះ គឺថាពិតជាមានការលំបាកខ្លាំង ទាំងអាកាសធាតុត្រជាក់ផង ដោយត្រូវថតដល់យប់ជ្រៅ និងពីព្រលឹម និងអាកាសធាតុក៏ក្តៅខ្លាំងនៅពេលថ្ងៃ រួមជាមួយទីកន្លែងថតដែលសាកសមទៅនឹងរឿងព្រេងនិទាន ព្រមទាំងការតុបតែងព្រះកាយ គឺថាគ្រប់ឈុតឆាក គឺមានការលំបាកជាខ្លាំងសម្រាប់ ព្រះនាងតូច នរោត្តម ជេនណា ពីព្រោះទ្រង់នៅតូចនៅឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏ទ្រង់នៅតែអាចបន្តការថតរឿងភាគមួយនេះបានយ៉ាងល្អ។

ដូចជាទ្រង់ធ្លាប់មានព្រះរាជបន្ទូលរួចមកហើយថា វាពិតជាមានការលំបាកសម្រាប់ទ្រង់ ពិសេសត្រង់ឈុតម្តាយវាយទ្រង់ គឺមានការថតជាច្រើនដង ហើយណាមួយទៀតអាកាសធាតុកាន់តែក្តៅ ជាហេតុមួយធ្វើឱ្យទ្រង់ត្រូវការសម្រាកខ្លះផងដែរ។ ព្រះនាងតូច នរោត្តម ជេនណា បានបញ្ជាក់បន្ថែមថា នេះជារឿងទី២ សម្រាប់ទ្រង់ ក្នុងការយាងចូលសម្តែងក្នុងខ្សែភាពយន្ត។ លើសពីនេះ ព្រះនាងតូច នរោត្តម ជេនណា ក៏នឹងមានបទចម្រៀងថ្មីៗជាច្រើនទៀត សម្រាប់ទស្សនិកជនផងដែរ។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនៅរឿង “ទេពធីតាព្កុលមាស” នៅក្នុងពេលឆាប់ៗនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម