Connect with us

មិននឹកស្មានថា នៅខេត្តកំពង់ចាម មានប្រាសាទដ៏ស្រស់ស្អាតបែបនេះសោះ

កំពង់ចាម៖ ស្ថិតក្នុងចម្ងាយ២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ប្រាសាទនគរបាជ័យ បានសាងសង់យកលំនាំតាមប្រាសាទបាយ័ន ដោយព្រះមហាវីរក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ ដែលមានទំហំប្រមាណ ៥០០ម គុណនឹង ៥០០ម មានកំពែង៤ជាន់ និងគោបុរៈគ្រប់ទិសធំទាំង៤ ក្នុងគោលបំណងឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។

មកទល់ពេលបច្ចុប្បន្ន ប្រាសាទនេះ បានបែកបាក់ច្រើនគួរសមផងដែរ។ នៅបញ្ឆិតនឹងខ្លោងទ្វារនោះដែរ ក៏មានស្រះទឹកមួយដ៏ធំពីបុរាណ ដែលបច្ចុប្បន្នគេនាំគ្នាហៅថា ទន្លេអុំ ដែលកាលពីជំនាន់សង្គមរាស្រ្តនិយម ស្រះនេះ បានរីងស្ងួត ហើយក៏ត្រូវបានគេយកមកធ្វើជាទីលានប្រណាំងសេះ លុះក្រោយមក ប្រជាជននៅទីនោះ បានយកដីនេះមកធ្វើស្រែវិញ។

គួរបញ្ជាក់ដែរថា ប្រាសាទនគរបាជ័យ បានជាប់ឈ្មោះក្នុងបញ្ជីស្នើសុំទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ រួមជាមួយនឹងប្រាសាទនាៗជាច្រើនផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម