Connect with us

ស្ងាត់ៗ ឌី សូនីត្តា បង្ហាញរូបថត Pre-Wedding ជាមួយគូស្នរហ៍ដោយនិយាយថា “ជិតដល់ថ្ងៃមែនទែនហើយ”

ភ្នំពេញ៖ តារាសម្តែង និង ម៉ូឌែល កញ្ញា ឌី សូនីត្តា កំពុងតែធ្វើឱ្យប្រិយមិត្តភ្ញាក់ផ្អើលក្រោយប្រិយមិត្តជាច្រើនបានឃើញរូថជាច្រើនសន្លឹក ដែលកញ្ញា ឌី សូនីត្តា បានថត Pre-Wedding ដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram ដោយនិយាយថា “ជិតដល់ថ្ងៃមែនទែនហើយ” យើងមិនដឹងថា នេះជារឿងពិតនោះទេ ហើយណាមួយទៀតកញ្ញា ក៏មិនទាន់បញ្ជាក់បន្ថែមទៀតនោះឡើយ ។

កញ្ញា ឌី សូនីត្តា ជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាព ហើយក៏មានឈ្មោះបោះសម្លេងជាខ្លាំងផងដែរ ក្នុងវិស័យភាពយន្តខ្មែរ និង បរទេស។ កញ្ញា ឌី សូនីត្តា អាចសម្តែងបានគ្រប់បែបយ៉ាង ទាំងកម្សត់ ទាំងកាច គ្រប់ឈុតតែម្តង មិនថាលំបាកប៉ុណ្ណានោះទេ គឺកញ្ញា សម្តែងបានយ៉ាងល្អ ក្នុងនាមជាតារាសម្តែងកម្ពុជាមួយរូប។

ប៉ុន្តែអ្វីដែលធ្វើឱ្យកញ្ញា ពិបាកឆ្លើយនោះគឺរូបថតរបស់ កញ្ញា និង លោក ចន អេឡិចសូរ៉ា ដែលជាតារាម្តែងប្រុសមួយដួងដែលមានសម្រស់ស្រស់សង្ហាមិនចាញ់តួថៃប៉ុន្មាននោះទេ បានបែកធ្លាយជាសាធារណ ក្រោមឈុត Pre-Wedding។ ជាយ៉ាងណានោះដូចតែកញ្ញា ឌី សូនីត្តា បានបង្ហោះសាររួចមកហើយ នៅអ្វីដែលកញ្ញាបាននិយាយ តើកញ្ញា និង លោក ចន អេឡិចសូរ៉ា ពិតជាឈានដល់ថ្ងៃនោះមែនដែរឬទេ? ព្រោះវាក៏ជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តគាំទ្រកញ្ញាផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម