Connect with us

សាច់រឿងពិតមួយរបស់បុរសម្នាក់ដែលសម្លាប់គូដណ្តឹងខ្លួនឯងយកមកធ្វើក្នុង Short Film ជាមួយបទ “មើលរំលងស្រីម្នាក់” របស់លោក គូម៉ា

ភ្នំពេញ៖ ផលិតករដឹកនាំសម្តែងដ៏វ័យក្មេង លោក រិទ្ធ អូមេហ្គា កំពុងតែរំជើបរំជួលជាមួយករណីមួយដែលបានកើតឡើងក្នុងពេលថ្មីៗនេះ ដែលបុរសម្នាក់ដែលជាគូដណ្តឹង ហ៊ានលើកដៃសម្លាប់នារីដែលជាគូដណ្តឹងរបស់ខ្លួន ដោយយកកាំភ្លើងបាញ់សម្លាប់ទៅលើនារីរូបនោះ ដោយសារតែភ្លើងប្រចណ្ឌ ស្នេហាត្រីកោណ បានធ្វើឱ្យខ្លួនមានវិប្បសារីក្នុងខ្លួនដកចេញមិនបាន។

ដោយសារតែការអាណិតលើជនរងគ្រោះ ទើបផលិតករដឹកនាំសម្តែង លោក រិទ្ធ អូមេហ្គា ក៏សម្រេចចិត្តយកាច់រឿងពិតរបស់នារីម្នាក់នោះយកមកធ្វើ Short Film ជាមួយបទចម្រៀងរបស់លោក គូម៉ា ដែលមានចំណងជើងថា “មើលរំលងស្រីម្នាក់” ដោយលោក អូមេហ្គា បានសរសេរដូច្នេះថា “ខ្ញុំចង់យកសាចរឿងពិតមួយដែលកំពុងល្បី “ បុរសម្នាក់បានបាញ់សំលាប់គូដណ្តឹងខ្លួនឯង “ យកមកធ្វើក្នុង Short Film “មើលរំលងស្រីម្នាក់” របស់លោក គូម៉ា
ដោយផ្អែកលើរឿងពិត ពេលដែលស្រលាញ់គ្នាមិនដែលខ្វល់ពីគ្នា យល់តែពីអារម្មណ៍ខ្លួនឯង ឆេវឆាវ ស្រែកដាក់មនុស្សដែលខ្លួនស្រលាញ់ នៅក្បែរគ្នាមិនយល់ពីគ្នា ខ្វែងគំនិតរហូតដល់ថ្ងៃមួយ ឈ្លោះគ្នាក៏ជ្រុលដៃបាញ់សម្លាប់មនុស្សដែលខ្លួនស្រលាញ់
រត់គេចខ្លួនហើយមានវិប្បដិសារីជាប់ខ្លួន តែងតែនឹកឃើញតួស្រីជានិច្ច នឹកឃើញស្នាមញញឹមតួស្រីមកកាន់ខ្លួន ដេកក៏ភ្ញាក់ មានអារម្មណ៍ថារូបភាពដែលបាញ់សម្លាប់តួស្រីស្លាប់នៅនឹងមុខ
នឹកពេលស្រលាញ់គ្នា និយាយពាក្យថាបងស្រលាញ់អូន មើលថែអូន សន្យាមិនអោយអ្នកណាធ្វើបាបអូន មើលលថែអូនអស់មួយជីវិត ចុងក្រោយក៏តួប្រុសចូលខ្លួនមកសារភាពដោយខ្លួនឯង ព្រមទាំងពាក្យស្តាយក្រោយមួយជីវិត ដេកអោបរូបថតតួស្រីនៅក្នុងគុក…..”។

ទាំងនេះជាអារម្មណ៍ពិតរបស់ផលិតករដឹកនាំសម្តែង លោក រិទ្ធ អូមេហ្គា ដែលគាត់ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះបុរសម្នាក់នោះ ម្តេចក៏គិតខ្លីបែបនេះ មិនពិចារណាសោះ មុនធ្វើអ្វីមួយគួរតែគិតសិនចាំធ្វើ។ ចាំមើលទាំងគ្នាថា Short Film “មើលរំលងស្រីម្នាក់” របស់លោក គូម៉ា កម្សត់ប៉ុណ្ណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាប្រិយមិត្ត៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម