Connect with us

លោក ហ៊ុយ យ៉ាឡេង អំពាវនាវប្រជាពលរដ្ឋឱ្យចុះឈ្មោះចូលរួមជួយសង្រ្គោះកុមារកម្ពុជា១ឆ្នាំតែ២១ដុល្លារ

ភ្នំពេញ៖ កាលពីម្សិលមិញនេះលោក ហ៊ុយ យ៉ាឡេង និងកញ្ញា មាន សូនីតា ព្រមទាំងក្រុមការងារភាពយន្តរឿងដើម្បីកូនតាមរយៈមូលនិធិគន្ធបុប្ជាកម្ពុជាបានមានកិត្តិយសអញ្ជើញចូលទស្សនកិច្ចពីលោកគ្រូពេទ្យគន្ធបុប្ជានៅមជ្ឈមណ្ឌលព័ត៌មានមន្ទីរពេទ្យ និងថតរូបជាសក្ខីភាពប្រគល់ថវិការ៤លានរៀលដែលរកបានពីភាពយន្តរឿងដើម្បីកូន និងបន្ថែមទៀតចំនួន១០%ពីចំណូលនៃការលក់សំបុត្រការដាក់បញ្ចាំងកុនទូទាំងប្រទេសដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែមករា ២០២០ នេះ ។

លោកហ៊ុយ យ៉ាឡេង បានថ្លែងថា ខ្លួនពិតជារំភើបដែលនេះជាលើកទី១របស់លោកដែលបម្រើវិស័យភាពយន្ត២០ឆ្នាំហើយពុំដែលបានជួយសង្គមឡើយ លោកប្រាប់ថាលោកមានគំនិតយូរហើយឃើញគេធ្វើ ចង់ជួយដូចគេ ថាចាំមានលុយនឹងជួយ តែទម្រាំមានលុយមិនដឹងពេលណា ទើបពេលនេះលោកបានសម្រេចចិត្តផលិតរឿងដើម្បីកូន ក្នុងគោលបំណងដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ជាតែម្តង ដូចនេះដើម្បីជាសក្ខីភាពថាលោកពិតជាបានធ្វើមែន លោកបានប្រគល់ថវិការ៤លានរៀលជូនមន្ទីរពេទ្យជាមុនសិន និងបន្តស្វែងរកទៀតតាមរយៈការបញ្ចាំងកុនបន្ថែម និងវិធីផ្សេងៗទៀតក្រោយពេលលោកបានទស្សនកិច្ច និងទទួលបានការរៀបរាប់ពីសំណាក់គ្រូពេទ្យពីប្រវត្តិមន្ទីរពេទ្យគន្ធបុប្ជា លោកពិតជាកោតសរសើរដល់លោកតា Dr. Beat Richner ដែលបានខិតខំតស៊ូស្ទើរមួយជីវិតដើម្បីគន្ធបុប្ជាក្រោយពីជ្រួលជ្រាបច្បាស់លោក ហ៊ុយ យ៉ាឡេង ក៏បានថ្លែងសារថា៖ ១ថ្ងៃមានកុមារ១០០០នាក់ចូលទៅព្យាបាល ១ថ្ងៃមន្ទីរពេទ្យត្រូវចំណាយខ្ទង់១១ម៉ឺនដុល្លារ ១ម៉ោងមន្ទីរពេទ្យចាយ៤៥៨៣ដុល្លារ
១ពាន់ដុល្លារថវិការដំបូងបានពីភាពយន្តដើម្បីកូន ជួយកុមារនៅមន្ទីរពេទ្យនេះបាន១៣នាទីប៉ុណ្ណោះ ប្រជាជនយើងខ្ទង់១៥លាននាក់ ឧទាហរណ៍ថាមាន
២លាននាក់ចុះ បរិច្ចាគ១ឆ្នាំម្នាក់ ២១ ដុល្លារនោះមន្ទីរពេទ្យយើងមិនបាច់ពឹងជំនួយបរទេសទៀតទេ កុមារយើងពូជយើងជាតិយើងនឹងមានក្តីសង្ឃឹម តោះខ្ញុំចុះឈ្មោះមុនគេនឹងផ្តួចផ្តើមរៀប ចំធ្វើឡើងឆាប់ៗនេះដោយមូលនិធិគន្ធបុប្ជាកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម