Connect with us

Mario Balotelli  ប្ដូរចូលលេងបានត្រឹមតែ ៧នាទី ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Mario Balotelli ត្រូវបានបណ្តេញចេញក្នុងរយៈពេល ៧នាទី បន្ទាប់ពីប្ដូរចូលលេងក្នុងការប្រកួតរបស់ Brescia ស្មើជាមួយក្លិប Cagliari នៅ Serie A។

ខ្សែប្រយុទ្ធរូបនេះ ប្ដូរចូលទីលាននៅនាទី៧៤ លេងបានត្រឹម៧នាទី រូបគេទទួលបានកាតលឿង ហើយ ១នាទីបន្ទាប់ក៏ទទួលជាលើកទី ២ សម្រាប់ការបង្កកំហុសលើកីឡាករ Fabio Pisacane ។ ពេលនេះ Balotelli នឹងខកខានការប្រកួតនាថ្ងៃសុក្រ ជាមួយក្រុមចាស់ AC Milan តាមរយៈការពិន័យនេះ។

បច្ចុប្បន្ន Balotelli បានទទួលកាតក្រហមចំនួន ១៣ ក្នុងអាជីពរបស់គាត់ ហើយគាត់ជាកីឡាករទី ២ ក្នុងលីហ្គកំពូលទាំង ៥ របស់អឺរ៉ុបដែលត្រូវបានបណ្តេញចេញក្នុងរយៈពេល ៤ រដូវកាលចុងក្រោយ ដែលកីឡាករទី១ គឺខ្សែការពារ J Monerson របស់ Monaco ។

ប្រធានក្លិប Brescia លោក Massimo Cellino ថ្មីៗនេះបាននិយាយថា អតីតខ្សែប្រយុទ្ធក្រុម Manchester City និង Liverpool គឺមានសេរីភាពក្នុងការចាកចេញពីក្លិបនៅខែមករានេះ ព្រោះគាត់មិនសមនឹងក្រុមដែលត្រូវកាត់ចោលនោះទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម