អាកាសធាតុត្រជាក់ នឹងកើតឡើងនៅមណ្ឌលគិរី-រតនគិរី ក្នុងឱកាសចូលឆ្នាំចិន
ភ្នំពេញ៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ កំពុងគ្របដណ្ដប់លើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ដូចជា រតនគិរី និង មណ្ឌលគិរី នៅពេលព្រឹក មានសីតុណ្ហភាពអប្បបរមា ពី ១៩-២២ អង្សាសេ និង សីតុណ្ហភាពអតិបរមា ពី ២៩-៣១ អង្សាសេ ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែមករា ឆ្នាំ២០២០។
ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី ២២-២៤ អង្សាសេ និងអតិប្បបរមា ពី ៣១-៣៣ អង្សាសេ អមដោយភាគរយដែលអាចកើតមាននូវភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច។ តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និង អតិបរមា មានពី ៣២-៣៤ អង្សាសេ ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែមករា ឆ្នាំ២០២០។
សូមជម្រាបថា ប្រជាពលរដ្ឋ អាចនឹងមានការធ្វើដំណើរច្រើនទៅតាមបណ្ដាខេត្តនានា ក្នុងឱកាសសែន និងបុណ្យចូលឆ្នាំប្រពៃណីចិន ដែលចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ ២៧ ខែមករា ឆ្នាំ២០២០៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍