អ្នកចាំទីរបស់ ManUtd ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលជិះទៅហ្វឹកហាត់
អង់គ្លេស៖ Manchester United បានបញ្ជាក់ថា អ្នកចាំទី Sergio Romero មិនមានរង់របួសទេ ក្រោយជួបប្រទះរងគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលអម្បាញ់មិញនេះ នៅពេលជិះឡាន Lamboorghini ថ្លៃជាង ២២ម៉ឺនដុល្លារ ទៅកន្លែងហ្វឹកហាត់របស់ក្លិប។
រូបភាពត្រូវបានបង្ហោះតាមអ៊ិនធឺណេតនៃរថយន្ត Lamborghini ដែលខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្រោមរបាំងការពារធ្លាក់នៅលើផ្លូវ A6144 Carrington Spur កាលពីព្រឹកថ្ងៃច័ន្ទ។ ប៉ូលីស Greater Manchester បានបញ្ជាក់ថា ការបុកគ្នារវាងរថយន្ត Lamborghini មួយបានកើតឡើងនៅម៉ោង ១០ ព្រឹក ប៉ុន្តែមិនមាននរណាម្នាក់រងរបួស និងមិនមានរថយន្តផ្សេងទៀតចូលរួមទេ។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ឡានរបស់កីឡាករអ្នកចាំទីដៃទី២ រូបនេះ បានខូចខាតយ៉ាងដំណំ ដោយសារតែផ្លូវរអិលបុករនាំងអមចិញ្ចើមផ្លូវ។ ប៉ុន្តែសាមីខ្លួន មិនមានរបួសអ្វីឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍