Connect with us

Real Madrid ចុះហត្ថលេខាលើកីឡាករប្រេស៊ីលវ័យ១៨ ឆ្នាំពីក្លិប Flamengo

អេស៉្បាញ៖ Real Madrid បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល កីឡាករ Reinier Jesus វ័យ ១៨ ឆ្នាំក្នុងតម្លៃ ២៦ លានផោន ពីក្លិប Flamengo ។

Reinier ដែលទើបចុះកុងត្រារយៈពេល ៦ ឆ្នាំជាមួយក្លិបយក្សអេស្បាញមួយនេះ ទើបតែបានបង្ហាញខ្លួនជាកីឡាករឈុតធំរបស់ខ្លួនសម្រាប់ក្លិប Flamengo កាលពីថ្ងៃទី ៣១ ខែកក្កដាឆ្នាំទៅ ហើយគាត់គឺជាផ្នែកមួយនៃក្រុមដែលបានឈ្នះលីហ្គប្រេស៊ីល និង Copa Libertadores កាលពីរដូវកាលមុនផងដែរ។

ខ្សែបម្រើវ័យក្មេងរូបនេះគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួត Dubai Under-16 World Cup កាលឆ្នាំ ២០១៨ ដែលក្លិបបានយកឈ្នះក្រុម Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម