Connect with us

រៀបការចូលគ្រួសារចិនតិចអត់ចេះហៅពាក្យទាំងនេះ

សង្គម៖ ចិនត្រូវបានបែងចែកជាច្រើនភាសាមានដូចជាចិនទាជីវ ចិនកុកងឺ ចិនកាតាំង ឬ ចិនខិជាដើម ដោយឡែកនៅប្រទេសកម្ពុជា ខ្មែរកាត់ចិនភាគច្រើនគឺជាគ្រួសារចិនទាជីវដែលពួកគេបានប្រើប្រាស់ភាសាទាជីវនេះដើម្បីទំនាក់ទំនងនៅក្នុងរង្វង់គ្រួសារ ដូចនេះរបៀបហៅសាច់ញាតិទៅតាមឋានៈក៏ត្រូវមានក្រិតក្រមតាមនឹងដែរ ថ្ងៃនេះ Mytv plus ក៏សូមណែនាំពីរបៀបហៅសាច់ញាតិក្នុងគ្រួសារចិនទាជីវនូវពាក្យមួយចំនួនដូចជា៖


១. កុង សំដៅលើ លោកតា
២. ម៉ា សំដៅលើ លោកយាយ
៣. ប៉ា សំដៅលើ ឪពុក
៤. ម៉ិ សំដៅលើ ម្តាយ
៥. ហ៊ា សំដៅលើ បងប្រុស
៦. ជ៊ែរ សំដៅលើ បងស្រី
៧. មួយ សំដៅលើ ប្អូនស្រី
៨. ទី សំដៅលើ ប្អូនប្រុស
៩. ចឹក សំដៅលើ បងប្រុស ឬ ប្អូនប្រុស ខាងឪពុក
១០. គូ សំដៅលើ បងប្រុស ឬ ប្អូនប្រុស ខាងម្តាយ


១១. កូវ សំដៅលើ បងស្រី ឬ ប្អូនស្រីខាងឪពុក
១២. អ៊ី សំដៅលើ បងស្រី ឬ ប្អូនស្រី ខាងម្តាយ
១៣. ឈីងគ៊ែរ សំដៅលើ អ្នកដន្លងប្រុស
១៤. ឈ៊ែរអឹម សំដៅលើ អ្នកដន្លងស្រី
១៥. នឹង សំដៅលើ បងថ្លៃប្រុស
១៦. សោ សំដៅលើ បងថ្លៃស្រី
១៧. ទ្រា សំដៅលើ ពូថ្លៃប្រុសទាំងសាច់ញាតិខាងឪពុក និង ម្តាយ
១៨. ស៊ីម សំដៅលើ មីងថ្លៃស្រីសាច់ញាតិខាងឪពុក
១៩. ឃីម សំដៅលើ មីងថ្លៃស្រីសាច់ញាតិខាងម្តាយ


អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម