Connect with us

ព្រៃកោងកាងជាង៩០ហិកតា នៅស្រុកសូទ្រនិគម នឹងត្រូវប្រែមុខមាត់ថ្មីដើម្បីទាក់ទាញទេសចរណ៍

សៀមរាប៖ សហគមន៍ទឹកជប់ខ្នារពោធិ៍ ដែលស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននិងកំពុងរៀបចំព្រៃកោងកាងចំនួន ៩០ហិកតា ក្នុងចំណោមផ្ទៃដីទំហំ ១០២២ហិកតារបស់ សហគមន៍ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នេះបើតាមការបញ្ជាក់ពីប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍។

លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ បានរៀបរាប់ថា នៅក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍នេះ មានសក្ដានុពលទេសចរណ៍ជាច្រើន ដូចជា ព្រៃកោងកាងទឹកសាប ទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយធនធានធម្មជាតិជាច្រើនប្រភេទទៀត។

លោកបន្ថែមថា បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ សហគមន៍បាននិងកំពុងតែធ្វើស្ពាន សម្រាប់ឱ្យអ្នកទេសចរដើរទស្សនាព្រៃកោងកាង និងផ្កាព្រៃ, សាងសង់កន្លែងសម្រាប់សម្រាក និងកន្លែងសម្រាប់ទទួលទានអាហារ ដែលកំពុងស្នើសុំទៅអាជ្ញាធរឃុំក្នុងការសាងសង់ផ្លូវចូលទៅកាន់តំបន់ឱ្យបានងាយស្រួល រួមទាំងការរៀបចំលើការការពារសន្តិសុខ និងសុវត្ថិភាពផងដែរ៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com