Connect with us

ត្រីប៉ារ៉ា ដែលពិភពលោកចាត់ទុកជាត្រីជិតផុតពូជ សម្បូរនៅកម្ពុជា

ភ្នំពេញ៖ ត្រីមួយប្រភេទឈ្មោះត្រីប៉ាវ៉ាមុខពីរ មានឈ្មោះតាមបែបវិទ្យាស្ត្រថា (Incisilabeobehri) វាជិតផុតពូជនៅលើភពផែនដីទៅហើយ ។ ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក វាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP ដកស្រង់ចេញពីការចេះផ្សាយព័ត៌មានរបស់អង្គការ Wonders of the Mekong ។

ត្រីប៉ាវ៉ាមុខពីរ ប្រហែលជាចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ឬ ក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ និង ភាគឦសាននៃប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ ត្រីប៉ាវ៉ាមុខពីរនេះ ពងកូននៅចំកណ្តាលទន្លេសេកុងក្នុងនៅខែកក្កដា និងខែសីហា។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ ។

បុគ្គលិកគម្រោងរបស់អង្គការ Wonders of the Mekong បានជួបប្រទះត្រីសម្បុរស្អាតនេះ នៅផ្សារត្រីខេត្តស្ទឹងត្រែង នៅក្នុងខេត្តអាតាពឺ និងខេត្តសេកុង ប្រទេសឡាវ ហើយអ្នកភូមិបានបង្កើតតំបន់ការពារដើម្បីអភិរក្សត្រីប្រភេទនេះក្នុងរដូវប្រាំង ហើយក៏មានគម្រោង នឹងបិទការនេសាទក្នុងរដូវត្រីពងផងដែរ ។

ត្រីប៉ាវ៉ាមុខពីរ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១។ ការប្រឈមដ៏ចម្បងរបស់វា គឺការប្រើប្រាស់មង សម្រាប់ចាប់ពួកវា ក្នុងរដូវត្រីពង និង ពេលវាផ្លាស់ទីដើម្បីរកចំណី។ កំណើនក្នុងការប្រើប្រាស់ឧបករណ៍ឆក់ និង សំណើក្នុងការសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ អាចជះឥទ្ធិពលអវិជ្ជមានដល់ត្រីប្រភេទនេះ នៅអំឡុងពេលវាធ្វើចរាចរណ៍៕

ប្រភព៖ AKP

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com