ហ្វីលីពីន នឹងចែករំលែកបទពិសោធន៍ដល់បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីបង្កើនប្រសិទ្ធិភាពសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា
ភ្នំពេញ ៖ កម្ពុជា និង ហ្វីលីពីន សហការគ្នាក្នុងការពង្រឹងសេវាធានារ៉ាប់រងសុខភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេស គឺការចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក ដូចជាប្រព័ន្ធ និង ជំនាញគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងផែ្នកបច្ចេកទេស។
ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងបេឡាជាតិរបបសន្តិសុខសង្គម និង អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន បានធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញានេះ ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និង លោកបណ្ឌិត ROBERT M.SALVADOR សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន ។
តាមរយៈអនុស្សារណៈ ភាគីទាំងពីរ នឹងចែករំលែកនូវចំណេះដឹង និងការកសាងសមត្ថភាពលើការសិក្សា និងការអង្កេតពីយុទ្ធសាស្រ្ត រួមនឹងការប្រព្រឹត្តទៅរបស់អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន ក្នុងការអនុវត្តកម្មវិធីធានារ៉ាប់រងសុខភាពជាតិ ។
ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការគាំទ្រយ៉ាងខ្លាំងនូវការបង្កើតឱ្យមានជាកិច្ចសហប្រតិបត្តិរវាងបេឡាជាតិរបបសន្តិសុខសង្គម និង អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន ដែលភាពជាដៃគូររបៀបនេះ ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគោលនយោបាយរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ នឹងខិតខំសម្រេចឱ្យបានជោគជ័យទៅតាម គោលបំណងនៃអនុស្សរណៈយោគយល់គ្នានេះ ដែលផ្តល់ឱកាសឱ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក ដូចជាប្រព័ន្ធ និង ជំនាញគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងផែ្នកបច្ចេកទេស។
គួរបញ្ជាក់ថា បច្ចុប្បន្ន អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន បានផ្តល់នូវសេវាថែទាំសុខភាពបានទូលំទូលាយដល់ប្រជាជនហ្វីលីពីនទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ជាពិសេស ជនងាយរងគ្រោះ អ្នកជម្ងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារ ព្រមទាំងផ្តល់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ទុរគតជន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍