Conte នាំយកអតីតខ្សែបម្រើរបស់ខ្លួនពី Chelsea មកចូលរួមនៅ Inter
អ៊ីតាលី៖ កីឡាករ Victor Moses នឹងត្រូវពិនិត្យសុខភាពនៅ Inter នៅព្រឹកថ្ងៃអង្គារនេះ ក្រោយ Inter ខ្ចីជើង ជាមួយជម្រើសក្នុងការទិញក្នុងតម្លៃ ១០ លានផោនពីក្រុមតោខៀវ Chelsea ខណៈដែលគាត់កំពុងស្ថិតនៅក្នុងទីក្រុង Milan ។
កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាឆ្នាំ ២០១៩ ប៉ុន្តែគ្រប់ភាគីទាំងអស់បានយល់ព្រមកុតត្រានេះ ដើម្បីឱ្យគាត់អាចជួបជុំជាមួយអតីតគ្រូបង្វឹក Chelsea លោក Antonio Conte នៅឯ San Siro ។
Moses ពិតជាអន្ទះសាចង់ធ្វើការផ្ទេរ ដែលគាត់បានហោះហើរទៅអ៊ីតាលីទាំងយប់។ ក្នុងរយៈពេល ១៨ ខែខ្សែបម្រើរូបនេះបានបង្ហាញខ្លួនបានតែ ២៣ ប្រកួតប៉ុណ្ណោះសម្រាប់ Fenerbahce ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍