Connect with us

រដ្ឋបាលលោក ត្រាំ បង្ហាញឯកសណ្ឋានរបស់ទ័ពអវកាសអាមេរិក

អាមេរិក៖ ថ្មីៗនេះ សហរដ្ឋអាមេរិក បានបង្កើតកងទ័ពអវកាស ដែលជាបញ្ជាការដ្ឋានកងទ័ពថ្មីមួយ គ្រប់គ្រងដោយកងទ័ពអាកាសអាមេរិក ដែលមានការអញ្ជើញជាអធិបតី ក្នុងការពិធីបើកសម្ពោធដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ជាមួយនឹងការបង្កើតកងទ័ពអវកាសនេះ រូបថតមួយចំនួន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ស្ដីពីឯកសណ្ឋានទ័ពអវកាសអាមេរិក។

យ៉ាងណាក៏ដោយ ការឌីហ្សាញឯកសណ្ឋាននេះ ទទួលបានការគាំទ្រ និងការរិះគន់ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ មនុស្សមួយចំនួន បានលើកឡើងថា ឯកសញ្ឋាននេះ មិនសាកសមជាឯកសណ្ឋានទ័ពអវកាសឡើយ តែសមជាឯកសណ្ឋានទ័ពជើងគោកទៅវិញ ដែលអាចបន្លំជាមួយដើមឈើ៕

ប្រភព៖ Slate

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម