Connect with us

ថៃ បិទសាលាជាង៤០០ នៅក្រុងបាងកក ដោយសារខ្យល់ពុល

បាងកក៖ រដ្ឋបាលទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំឱ្យសាលារៀននានា ធ្វើការបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែកម្រិតពុលនៃខ្យល់។ គុណភាពខ្យល់នៅទីក្រុងបាងកក បានឈានដល់ លើសពី ១៧០ នៃសន្ទទស្សន៍គុណភាពខ្យល់ AQI (លើសពី១៥០ ត្រូវចាត់ទុកជាកម្រិតគ្រោះថ្នាក់)។

សាលារៀនចំនួន ៤៣៧ នៅក្រុងបាងកក កំពុងបិទទ្វាររយៈពេលមួយថ្ងៃ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ ខណៈអាជ្ញាធរ បានណែនាំឱ្យប្រជាពលរដ្ឋពាក់ម៉ាសការពារ។

គុណភាពខ្យល់នៅក្រុងបាងកក មិនល្អប្រសើរឡើយ ប្រសិនបើកសិករ នៅតែបន្តដុតដំណាំ ក្នុងរដូវច្រូតកាត់ នៅក្នុងពេលប៉ុន្មានខែខាងមុខ។ ដើម្បីទប់ស្កាត់ រដ្ឋាភិបាលថៃ បានដាក់ចេញសេចក្ដីណែនាំ ហាមនូវការដុតដំណាំចាប់ពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២០។ ក្រៅពីការដុតដំណាំ ការបំពុលខ្យល់នៅថៃ បង្កឡើងដោយរថយន្ត រោងចក្រ និងបម្រែបម្រួលអាកាសធាតុផងដែរ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម