Connect with us

Chelsea បានត្រឹមស្មើជាមួយ Arsenal ទោះបីក្រុមភ្ញៀវសល់គ្នា១០នាក់

អង់គ្លេស៖ វាជារាត្រីដ៏រំភើបមួយនៅឯ Stamford Bridge នៅពេលដែលក្រុម Arsenal មានគ្នា ១០នាក់ បានចាប់ផ្តើមការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីតាមបានស្មើក្រុមតោខៀវ Chelsea ២-២ ។

Luiz ត្រូវបានបណ្តេញចេញ ពេលលេងទល់នឹងក្រុមចាស់របស់ខ្លួន ក្រោយបង្កកំហុសលើ Tammy Abraham ក្នុងប្រអប់គ្រោះថ្នាក់ ហើយខ្សែបម្រើ Jorginho ជាពេជឃាតទាត់បាល់ ១១ម៉ែត មុនពេលដែលកីឡាករ Gabriel Martinelli វ័យ ១៨ឆ្នាំ បានរកគ្រាប់បាល់តាមស្មើ ១-១ យ៉ាងអស្ចារ្យ។

ជិតចប់ម៉ោង ក្រុមម្ចាស់ផ្ទះក៏បាននាំមុខសារជាថ្មី ដោយកីឡាករ Cesar Azpilicueta ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ ១០នាក់ របស់ក្រុមកាំភ្លើងធំ បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ នៅពេលដែល Hector Bellerin ដែលទើបវិលត្រឡប់ពីរបួស រកគ្រាប់បាល់តាមបានស្មើ ។

Arsenal នៅតែខ្វះ ១០ពិន្ទុសម្រាប់រកកៅអីទៅលេងក្របខ័ណ្ឌ Champions League បើទោះបីជាការប្រកួតដ៏ស្វិតស្វាញ ពួកគេបានឈ្នះត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៨លើកចុងក្រោយរបស់ពួកគេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម