ករណីបោះលុយក្លែងក្លាយ មន្ត្រីត្រួតការណ៍ម្នាក់ត្រូវគេសម្លាប់បំបិទមាត់
ភ្នំពេញ៖ ព្រោះតែចង់បំបាត់ភស្តតាង ជនអាក្រក់ក្នុងសង្គម អ្វីក៏ហ៊ានធ្វើនោះដែរ មន្ត្រីស្មោះដែលព្រះអង្គចាត់តែងតាំងតំណែងមកពីរាជវាំង ត្រូវបានគេសម្លាប់ដោយសារចង់ដឹងរឿងរបស់មន្ត្រីក្បត់ លួចផលិតពុម្ពលុយកាក់ក្លែងក្លាយ ក៏បានកើតជារឿងក្តីមួយដ៏ធំ លេចលឺដល់ លោកម្ចាស់ ប៉ាវ ដែលគេហៅតែងតែលោកថា “តុលាការមុខដែក” គាត់ជាលោកម្ចាស់ដែលកាត់ក្តី យុត្តិធម៌ ស្នេហាភាពស្មោះត្រង់ ការពារប្រជារាស្ត្រ។
ដោយការចង់ដឹងពីឃាតកម្មកើតឡើងលើមន្ត្រីត្រួតការណ៍ចាស់ដែលត្រូវគេសម្លាប់ ព្រះអង្គក៏សម្រេចចិត្តបញ្ចូនមន្ត្រីត្រួតការណ៍ថ្មី ដោយមានការចូលរួមសើុបក្តីពីសំណាក់ លោកម្ចាស់ ប៉ាវ ក៏បានធ្វើឱ្យរឿងក្តីនេះកក្រើក បានលេចលឺដល់មន្ត្រីក្បត់ ស្រាប់តែមន្ត្រីក្បត់ទាំងនោះខិតខំរកវិធីសាស្ត្រយ៉ាងណាដើម្បីសម្លាប់មន្ត្រីត្រួតការណ៍ថ្មី និងលោកម្ចាស់ ប៉ាវ នៅតាមផ្លូវ ប៉ុន្តែក៏មិនងាយស្រួលនោះដែល ព្រោះមន្ត្រីក្បត់ទាំងនោះក៏ត្រូវឆ្លងកាត់នៅលោក ចាន់ច៉ាវ និង អង្គរក្សទាំងបួន នៅចាំការពារផងដែរ។
ចំពោះសប្តាហ៍នេះយើងប្រាកដជាដឹងកាន់តែច្បាស់ថា តើមន្ត្រីត្រួតការណ៍ថ្មីអាចមកដល់កន្លែងកើតហេតុដោយសុវត្ថិភាពដែលឬទេ? ព្រោះនៅមានការតាមសម្លាប់ពីមន្ត្រីក្បត់ជាច្រើនរូប ក៏ដូចជាកងទ័ពតាមសម្លាប់ មើយរឿងក្តីបោះពុម្ពលុយកាក់ខុសច្បាប់ តើអាចដោះស្រាយបានដែរឬយ៉ាងណា? ដើម្បីកាត់ទោសមន្ត្រីក្បត់ទាំងនោះទៅតាមច្បាប់។
ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយភាពយន្តភាគចិនរឿង “តុលាការមុខដែក” រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ៦ល្ងាច តទៅ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍