Connect with us

គ្រួសារបស់ខ្សែប្រយុទ្ធ Emiliano Sala នៅតែរង់ចាំចម្លើយពីការស្លាប់នៅក្នុងហេតុការធ្លាក់យន្ដ​ហោះ

អង់គ្លេស៖ យោងទៅតាមអ្នកយកព័ត៌មានរបស់ Sky Sports គឺលោក Rebecca Williams បានឆ្លុះបញ្ចាំងពីមរណភាពរបស់កីឡាករបាល់ទាត់ Emiliano Sala ដែលក្រុមគ្រួសាររបស់គាត់ នៅតែរង់ចាំចម្លើយចំពោះការធ្លាក់យន្ដហោះកាលពីឆ្នាំមុន។

មួយឆ្នាំបន្ទាប់ពីការស្លាប់នោះ ក្រុមគ្រួសាររបស់ Emiliano Sala កំពុងអំពាវនាវឱ្យអាជ្ញាធរ ពន្លឿនការងាររបស់ពួកគេ ពីព្រោះនៅតែមានសំណួរដែលមិនទាន់មានចម្លើយនៅឡើយ អំពីអ្វីដែលបានកើតឡើង។

Sala ដែលមានអាយុ ២៨ឆ្នាំ ដែលទើបបានចុះកុងត្រាឱ្យ Cardiff City បានស្លាប់នៅពេលដែលយន្តហោះរបស់គាត់កំពុងធ្វើដំណើរ បានធ្លាក់ចុះមកក្រោម ដោយមិនដឹងមូលហេតុ ស្របពេលដែលអ្នកបើកយន្ដហោះឈ្មោះ David Ibbotson នៅតែមិនទាន់រកឃើញនៅឡើយ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីការបាត់ខ្លួនមក គឺមានភាពចម្រូងចម្រាសអំពីថ្លៃផ្ទេររបស់កីឡាកររូបនេះ នៅពេលដែលក្លិបទាំងពីរ បានឈានដល់ការយកឈ្នះចាញ់តាមផ្លូវច្បាប់ ថាតើក្លិបណា ដែលគួរតែបង់ប្រាក់ ១៥លានផោន លើតម្លៃផ្ទេរនោះ។

គួរបញ្ជាក់ថា នៅតែមិនទាន់មានការស៊ើបអង្កេតពេញលេញនៅឡើយទេ ហើយការសាកសួររបស់ប៉ូលីស នៅតែបន្ត ក្នុងនោះរបាយការណ៍ចុងក្រោយនៃអ្វីដែលបានកើតឡើងនៅយប់នោះក៏មិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម