ជិតដល់ថ្ងៃចូលឆ្នាំចិន កញ្ញា ដួង ម៉ានិច្ច ប្រែខ្លួនក្លាយជា រាជិនី “អ៊ូមីនាង” នៃរជ្ជកាលមហាថាង
ភ្នំពេញ៖ ប្រជាជនកម្ពុជាជាច្រើន ដែលមានសែស្រឡាយកាត់ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលប្រជាជនចិន ជាច្រើនតែងតែគោរព ប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំ។
ប៉ុន្តែក្រឡេកមកមើលពីតារាសម្តែងកម្ពុជាមួយដួងដែលមានសម្បុរស្រអែម ស្រស់សោភា កញ្ញា ដួង ម៉ានិច្ច បានប្រែក្លាយខ្លួនកាន់តែប្លែក ធ្វើឱ្យប្រិយមិត្តមើលសឹងតែមិនស្គាល់ គឺកញ្ញា ឌួង ម៉ានិច្ច បានតុបតែងខ្លួន ដោយគ្រងឈុតសម្លៀកបំពាក់ជាអ្នកម្នាងនៃរាជវង្សស្តេចចិន គឺរាជិនី អ៊ូមីនាង ដែលគេស្គាល់ថាជារាជិនីមួយអង្គ ដែលមានអំណាចជាងគេ នៃរាជ្ជកាល “ថាង” ជាស្តេចស្រីតែមួយអង្គគត់ ដែលមានអំណាចជាងគេនៅក្នុងសម័យកាលនោះ។
គ្រាន់តែឃើញ កញ្ញា ដួង ម៉ានិច្ច គ្រងឈុត រាជិនីមហាថាង អ៊ូមីនាង បែបនេះមក គឺមើលពិតជាស្រស់ស្អាត ហើយមើលសឹងតែមិនស្គាល់ បើក្រឡេកភ្លាមស្មានតែជាតារាសម្តែងនៃប្រទេសចិន ដល់ពេលមើលទៅវីដេអូ បានដឹងថាជា កញ្ញា ដួង ម៉ានិច្ច ។ នេះជាលើកទីមួយ ដែលកញ្ញាគ្រងឈុតនៃរាជវង្សចិនបែបនេះ ដោយសារតម្រូវពីអ្នកតុបតែនៃការថតស្ពតសម្រាប់បុណ្យចូលឆ្នាំចិន និងចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រោយពីការតុបតែងនៃឈុតនេះមក ក៏មានប្រិយមិត្តជាច្រើននាំគ្នាចូល Comment គ្រប់គ្នាថា ពិតជាស្អាតណាស់ Idol មិនតែប៉ុណ្ណោះនោះទេ សូម្បីតែកញ្ញា ឌួង ម៉ានិច្ច ក៏សរសើរខ្លួនឯងមិនដាច់ពីមាត់ផងដែរ ព្រោះគាត់មិនធ្លាប់តុបតែងបែបនេះពីមុននោះឡើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍