រូបសំណាក កម្ពស់ ១៨២ម៉ែត្រ ដែលខ្ពស់ជាងលើពិភពលោក នឹងត្រូវសម្ពោធនៅចុងខែតុលា នាភាគខាងលិចប្រទេសឥណ្ឌា
ឥណ្ឌា៖ ទីបំផុតរូបសំណាកដែលខ្ពស់ជាងគេលើពិភពលោក នឹងត្រូវដាក់បង្ហាញ នៅរដ្ឋហ្គូចារ៉ាត ភាគខាងលិចប្រទេសឥណ្ឌា នារសៀលថ្ងៃទី ១០ ខែកញ្ញានេះ និងដែលតាមការគ្រោងទុកនឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។ រូបសំណាកតំណាងឱ្យការឯកភាពជាតិ ត្រូវបានកសាងឡើង ដែលមានកម្ពស់រហូតដល់ ១៨២ម៉ែត្រ ដើម្បីរំលឹកដល់រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌាដំបូងគេ គឺលោក Sardar Vallabhbhai Patel ។
បើតាមប្រវត្តិ លោក Sardar Vallabhbhai Patel គឺជាមេដឹកនាំគណបក្សសមាជជាតិឥណ្ឌា និងជាឧបនាយករដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេ គឺលោក ចាវ៉ាហាឡាល ណេរូ (Jawaharlal Nehru) ក្រោយពេលដែលប្រទេសឥណ្ឌា ទទួលបានឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩៤៧ ។ លោក ក៏ជារដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌាដំបូងគេបំផុតផងដែរ ដែលបានបម្រើប្រទេសជាតិ ប្រកបដោយស្នាដៃគួរឲ្យកោតស្ញប់ស្ញែងបំផុត ។
សម្រាប់ថ្ងៃបើកសម្ពោធរូបសំណាងដ៏ខ្ពស់ជាងគេបំផុតនេះ គឺ នៅត្រូវធ្វើនៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ ដែលត្រូវជាខួបកំណើតទី ១៤៣ឆ្នាំ នៃលោក Patel ផងដែរ។ ដី ថ្ម ដែក និងទឹក ដែលត្រូវបានប្រើប្រាស់ សម្រាប់កសាងរូបសំណាងដ៏ធំនេះ គឺត្រូវបានប្រមូលយកពីគ្រប់ទិសទីនៅទូទាំងប្រទេសឥណ្ឌាតែម្តង ដើម្បីបង្ហាញពីការរួបរួមគ្នានៃជាតិសាសន៍ឥណ្ឌាតែមួយ និងតម្លៃមិនអាចកាត់ថ្លៃបាននៃរូបសំណាក។
គួរបញ្ជាក់ថា រូបសំណាក តំណាងការឯកភាពជាតិដែលមានកម្ពស់ ១៨២ម៉ែត្រ គិតពីដីឡើងទៅ និង ២៤ម៉ែត្រ គិតពីច្រាំងទន្លេណាម៉ាដា (Narmada) ត្រូវបានប្រកាសសាងសង់ដោយលោក Modi កាលពីឆ្នាំ២០១៣ នៅពេលដែលលោកនៅជារដ្ឋមន្ត្រីនៅក្នុងរដ្ឋ Gujarat ។ រូបសំណាក នេះ ត្រូវបញ្ចប់ការសាងសង់រួចរាល់ហើយ កាលពីពេលថ្មីៗនេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍