Connect with us

មានដឹងទេថា កញ្ញា ជិនជិន ហៅ“មយូរ៉ា” តួឯកស្រីក្នុងរឿង “កំណត់ត្រាស្នេហ៍” មានអាយុប៉ុន្មានហើយឆ្នាំនេះ?

ភ្នំពេញ៖ តារាសម្តែងកម្ពុជាដែលមានសញ្ជាតិពីរកាត់ជាមួយ ម៉ាឡេស៊ី កំពុងតែធ្វើឱ្យទស្សនិកជនកាន់តែឈ្លក់វង្វេងជាមួយកាយវិការសម្តែងដ៏ក្រមិចក្រមើម លាយឡំជាមួយភាពស្រស់ស្អាត បានធ្វើឱ្យតួឯកស្រីម្នាក់នេះ កាន់តែលេចធ្លោជាខ្លាំង ក្នុងវិស័យភាពយន្តរបស់កម្ពុជា ពិសេសខ្សែភាពយន្តភាគខ្មែរ ដែលកំពុងតែចាក់បញ្ចាំងជារៀងរាល់ថ្ងៃតាមកញ្ចក់ទូរទស្សន៍ CTN នោះគឺរឿង “កំណត់ត្រាស្នេហ៍”។

កញ្ញា ជិនជិន ដែលសម្តែងជាតួអង្គ “មយូរ៉ា” ទើបតែមានអាយុ ២១ឆ្នាំប៉ុណ្ណោះ ហើយកញ្ញា បានកើតលើទឹកដីប្រទេសកម្ពុជា។ ជិនជិន បានសិក្សានៅប្រទេសម៉ាឡេស៊ី តាំងតែពីតូច  ដោយម្តាយរបស់កញ្ញាបានរៀបការជាមួយឪពុករបស់ខ្លួន ដែលជាជនជាតិចិនកាត់ម៉ាឡេស៊ី ហើយកញ្ញា បានវិលត្រលប់មកសិក្សានៅមហាវិទ្យាល័យមួយនៅប្រទេសកម្ពុជាវិញ បានរយៈពេល៤ឆ្នាំផងដែរ។ កញ្ញាបានសិក្សារយៈពេល ៤ឆ្នាំកន្លះហើយ ផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។

ជាយ៉ាងណានោះ ក៏តារាសម្តែង កញ្ញា ជិនជិន ក៏ឆ្លៀតពេលពីការសិក្សា មកចូលប្រឡូកក្នុងវិស័យសិល្បៈកម្ពុជា ដែលបានសម្តែងជាតួឯកស្រី ក្នុងរឿង “កំណត់ត្រាស្នេហ៍”។ កញ្ញាគឺមានភាពជោគជ័យ ក៏ដូចជាទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន។ កញ្ញាពិតជាសាកសមជាតារាសម្តែងមួយរូបរបស់កម្ពុជា ដែលមានសញ្ជាតិកាត់ម៉ាឡេស៊ី។ ទោះជាកញ្ញា មានវ័យក្មេងក៏ដោយ ប៉ុន្តែកញ្ញា ពិតជាសម្តែងបានយ៉ាងល្អ មិនចាញ់រៀមច្បងប៉ុន្មាននោះទេ អមជាមួយទេពកោសល្យរបស់កញ្ញាតាំងតែពីក្មេងមក ក៏ធ្វើឱ្យកញ្ញា កាន់តែទទួលបានឈ្មោះបោះសំឡេងលើវិថីខ្សែភាពយន្តរបស់កម្ពុជា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម