Connect with us

ខ្សែប្រយុទ្ធ Wilfried Zaha សម្រេចចិត្តនៅបន្តជាមួយ Crystal Palace រហូតដល់ចប់រដូវកាល

អង់គ្លេស៖ សារព័ត៌មាន Daily mail បានឱ្យដឹងថា ខ្សែប្រយុទ្ធ Wilfried Zaha នឹងបន្តនៅជាមួយ    ក្លិប Crystal Palace រហូតដល់ចប់រដូវកាល។

កីឡាករសញ្ជាតិកូតឌីវ័រ បានព្យាយាមរកកិច្ចសន្យាផ្ទេរចេញនៅខែនេះ តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ Zaha មិនទាន់ទទួលសំណើរបស់ក្លិបណាមួយឡើយ ដ្បិតមិនមានក្លិបណា មានបំណងទទួលយកតម្លៃផ្ទេរ ៨០លានផោន​ ដែល Crystal Palace បានកំណត់ទេ។

កីឡាករវ័យ២៧ឆ្នាំ មិនសប្បាយចិត្ត ក្រោយពីត្រូវបានបដិសេធមិនឱ្យផ្ទេរទៅ Everton កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែក៏យល់ព្រមនៅជាមួយ Crystal Palace បន្តទៀត រហូតដល់ចប់រដូវកាល។

ទោះយ៉ាងណា មានការរាយការណ៍ថា Tottenham Hotspur និង Chelsea បានបង្ហាញចំណាប់អារម្មណ៍លើ Wilfried Zaha ក្នុងខែមករានេះ ប៉ុន្តែក្លិបទាំងពីរ កំពុងផ្តល់អាទិភាពដល់ការជ្រើសរើសខ្សែប្រយុទ្ធផ្សេងទៀត ដោយមិនហ៊ានដាក់សំណើរចរចា តាមតម្លៃខ្ពស់ដែល Crystal Palace បានទាមទានោះទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម