Connect with us

ខ្សែប្រយុទ្ធ Javier Hernandez ផ្ទេរទៅកាន់ក្លិបអាមេរិក LA Galaxy ជាផ្លូវការ

អាមេរិក៖ ខ្សែប្រយុទ្ធ Javier Hernandez ដែលត្រូវស្គាល់ថា Chicharito បានផ្ទេរទៅកាន់ក្លិប Los Angeles Galaxy ជាផ្លូវការ ពីក្លិបលីគកំពូលអេស្ប៉ាញ Sevilla។
Chicharito ដែលជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេឱ្យជម្រើសជាតិម៉ិចស៊ិក គឺ៥២គ្រាប់ ពីការបង្ហាញខ្លួន១០៩លើក នឹងចូលទៅបំពេញចន្លោះប្រហោងរបស់ក្លិបលីគកំពូលអាមេរិក ដែលបន្សល់ទុក ក្រោយការចាកចេញកាលពីខែធ្នូ របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic។

ចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មិនត្រូវបានបង្ហាញទេ ប៉ុន្តែសារព័ត៌មាន Los Angeles Times បានរាយការណ៍ថា កិច្ចសន្យារបស់អតីតកីឡាករ Man UTD និង West Ham រូបនេះ គឺមានរយៈពេល ៣ឆ្នាំ រួមទាំងជម្រើសសម្រាប់ឆ្នាំទី៤ ហើយគេនឹងទទួលបានប្រាក់ខែគោលប្រចាំឆ្នាំចំនួន ៦ លានដុល្លារ។
ក្លិប មានក្តីសង្ឃឹមថា Chicharito នឹងអាចរកគ្រាប់បាល់បានច្រើនដូច Zlatan Ibrahimovic ដែលរកបាន ៥៨គ្រាប់ ពីការចូលលេង៥៣លើក ក្នុងការលេងចំនួន២រដូវកាលជាមួយនឹងក្លិប។
ដោយឡែក LA Galaxy នឹងចាប់ផ្តើមការប្រកួតលីគកំពូលអាមេរិក Major League Soccer រដូវកាល២០២០ នៅថ្ងៃទី២៩ ខែកុម្ភៈ ខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម