Connect with us

គង់ ចាន់ស្រីមុំ និង គ្រួសារ លេងមួយឈុតតែម្តងសម្រាប់ឱកាសបុណ្យចូលឆ្នាំចិន នៅថ្ងៃខាងមុននេះ

ភ្នំពេញ៖ ថ្ងៃចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ សម្រាប់ប្រជាជនចិន និង ប្រជាជនកម្ពុជាដែលមានសែស្រឡាយចិន ដោយម្នាក់ៗបាននាំគ្នាទិញផ្លែឈើ បន្លែ សាច់ ដើម្បីមកសែនថ្វាយសម្រាប់ដូនតា សុំសេចក្តីសុខ ភាពចម្រុងចម្រើន លុយៗចូលកាន់តែច្រើន សម្រាប់ក្រុមគ្រួសាររៀងៗខ្លួន។

ប៉ុន្តែមិនត្រឹមប៉ុណ្ណឹងនោះ ប្រិយមិត្តក៏ក្រឡេកឃើញមានតារាចម្រៀង តារាសម្តែង ជាច្រើនក៏មានសែស្រឡាយចិនផងដែរ ក្នុងនោះមាន អ្នកនាង គង់ ចាន់ ស្រីមុំ ព្រមទាំងគ្រួសារ, លោក សុខ សាន់នី, លោក អេឡិច ចាន់ត្រា កញ្ញា វីរៈ និច្ច កញ្ញា សុខ ពិសី និងតារាសម្តែង តារាចម្រៀងជាច្រើនដួងទៀត។

សម្រាប់ថ្ងៃនេះចំពោះ អ្នកនាង គង់ ចាន់ស្រីមុំ និង ក្រុមគ្រួសារ បាននាំគ្នាតុបតែងបែបសម្លៀកបំពាក់ប្រពៃណីចិន បែបសម័យ មើលទៅពិតជាស្រស់ស្អាត ទោះជាអ្នកនាងមានគ្រួសារក៏ដោយ ប៉ុន្តែសម្រស់មិនដូរនោះឡើយ។ អ្នកនាង គង់ ចាន់ស្រី បានបាត់មុខពីសិល្បៈជាច្រើនឆ្នាំក៏ពិតមែន យ៉ាងណានោះ អ្នកនាង ក៏មិនចោលសិល្បៈនោះដែរ ជាបញ្ហាដោយសារអ្នកនាងមានភារកិច្ចជាច្រើន ពិសេសនៅមុខជំនួញរកស៊ីរបស់គាត់តែម្តង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម