Connect with us

PSG នឹងត្រូវបង្ខំចិត្តលក់ខ្សែការពាររបស់ខ្លួនទៅឱ្យ Arsenal ក្នុងតម្លៃថោកបំផុត

បរទេស៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា Paris Saint-Germain មានឆន្ទៈក្នុងការលក់ Layvin Kurzawa ទៅឱ្យ Arsenal នៅខែនេះ ប្រសិនបើក្រុមកាំភ្លើងធំ ផ្តល់តំលៃផ្ទេរ ៥លានផោន។

កាលពីដើមសប្តាហ៍នេះ លោក David Ornstein បានរាយការណ៍ថា  Arsenal កំពុងតែជំរុញការពិភាក្សាឱ្យកាន់តែលឿនជាមួយអ្នកតំណាងរបស់កីឡាករ Kurzawa ប៉ុន្តែមិនមែនជាមួយ PSG ទេ។ លោក Leonardo នាយកកីឡា PSG ក៏បានអះអាងផងដែរថា ពួកគេមិនមានទំនាក់ទំនងពីភាគីខាងអង់គ្លេស នៅចុងសប្តាហ៍នេះទេ។

ដូចដែល Ornstein បានចង្អុលបង្ហាញនៅពេលនោះ Kurzawa ស្ថិតនៅក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃកិច្ចសន្យា ដូច្នេះក្រុមកាំភ្លើងធំ មានសិទ្ធចរចារជាមួយកីឡាករផ្ទាល់។ សន្មត់ថា ពួកគេចង់ធ្វើដូច្នេះ មុនពេលចរចាជាមួយ PSG ដើម្បីចៀសវាងការខ្ជះខ្ជាយពេលវេលា ដោយសារតែពួកគេ នៅតែអាចចុះហត្ថលេខាយក Kurzawa នៅរដូវក្តៅ ដោយឥតគិតថ្លៃ ទោះបីជាពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយ PSG ក៏ដោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម