Connect with us

Spurs ស្គាល់ជាតិឈ្នះ នៅក្នុងលីហ្គ សម្រាប់ឆ្នាំ ២០២០

អង់គ្លេស៖ Tottenham Hotspur ស្គាល់ជាតិ អបអរការប្រកួត Premier League លើកដំបូងក្នុងឆ្នាំ២០២០ ក្រោយផ្ដួល Norwich City ដោយលទ្ធផល ២-១ ក្នុងដីខ្លួនឯង។

Alli ជាអ្នករកគ្រាប់ទីមួយឱ្យក្រុមមាន់ខ្នាយមាសនៅនាទី៣៨ ប៉ុន្តែ Pukki តាមស្មើបានវិញនៅនាទី៧០ ដោយការទាត់បាល់ពិន័យប៉េណាល់ទី។ តែយ៉ាងណា សល់១១នាទីមុនចប់ការប្រកួត តារាឆ្នើមទ្វីបអាស៊ី Son Heung-Min តាមរកគ្រាប់ទីពីរឱ្យ Spurs ឈ្នះការប្រកួតនេះ។

ការប្រកួតកន្លងមក នៅលីហ្គក្នុងខែមករា ឆ្នាំថ្មីនេះ Spurs លេងចាញ់ Southampton ១-០ និងចាញ់ Liverpool ១-០ ដូចគ្នា ហើយក៏ស្មើជាមួយ Middlesbrough ១-១ នៅពាន FA Cup៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម