Connect with us

អ្នកប្រណាំងរថយន្ត Sebastien Ogier ធ្វើបានល្អជាងគេក្នុងការបើកបរសាកល្បង កម្មវិធី Rally Monte Calo

ម៉ូណាកូ÷ អ្នកប្រណាំងរថយន្ត Sebastien Ogier ជនជាតិបារាំង ជាអ្នកធ្វើបានល្អជាងគេ នៅក្នុងការបើកបរសាកល្បងកម្លាំងម៉ាស៊ីន នៅក្នុងការប្រណាំងរថយន្ត កម្មវិធី Rally Monte Calo ដែលធ្វើឡើងនាប្រទេសម៉ូណាកូ។

Sebastien Ogier ដែលជាសមាជិកក្រុម Toyota និងបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ៣នោះ បានប្រើពេលអស់ ១នាទី និង ៥៧វិនាទី ចុច១ ដើម្បីជិះលើចម្ងាយផ្លូវ 3.35 គីឡូម៉ែត្រ។ កីឡាករបែលហ្ស៊ីក Thierry Neuville ជាសមាជិកក្រុម Hyundai បានធ្វើបានល្អលំដាប់ទី២ ហើយកីឡាករអង់គ្លេស Elfyn Evans បើកបរអោយក្រុម Toyota ធ្វើបានល្អលំដាប់ទី៣។

សម្រាប់ការប្រកួតផ្លូវការ នឹងធ្វើឡើងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ដោយកីឡាករ ត្រូវជិះលើចម្ងាយផ្លូវសរុប 304.28 គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កម្មវិធី Rally Monte Calo គឺជាដំណាក់កាលទី១ ក្នុងចំណោម ១៣ដំណាក់កាល នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ប្រចាំរដូវកាល ២០២០៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម