Connect with us

អង្គុយស្ទូចត្រីសុខៗ ត្រីលោតពីក្នុងទឹកស្ទុះទៅបុកទម្លុះក ស្ទើរបាត់បង់ជីវិត

ឥណ្ឌូណេស៊ី៖ ក្មេងជំទង់ឥណ្ឌូណេស៊ីម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ភ្លាមៗ ក្រោយត្រីសមុទ្រម៉្យាង បានលោតពីក្នុងទឹករួចហក់ទៅទម្លុះកយុវជនវ័យ ១៦ ឆ្នាំដែលកំពុងអង្គុយស្ទូចត្រី។

ក្រុមវេជ្ជបណ្ឌិតបានចំណាយរយៈពេល២ម៉ោងក្នុងការវះកាត់ និងទទួលបានជោគជ័យជាស្ថាពរ។ ទោះជាយ៉ាងណាក៏ក្មេងប្រុស Muhammad ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាពជំងឺ ដោយសារតែ Muhammad នៅមានអាការៈគ្រុនក្តៅនៅឡើយ ដែលអាចបណ្តាលឱ្យហានិភ័យនៃការឆ្លងមេរោគកើតឡើងបាន។

គួររំឭកដែរថា កាលពីឆ្នាំ ១៩៧៧ ក្មេងប្រុសវ័យ ១០ ឆ្នាំមកពីកោះហាវ៉ៃ ត្រូវបានបាត់បង់ជីវិតពេលកំពុងអង្គុយស្ទូចត្រីពេលយប់ជាមួយឪពុក ដែលត្រីសមុទ្រមានមាត់ដូចម្ជុល បានហក់ចេញពីទឹកបុកទម្លុះភ្នែក និងខួរក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ។ រីឯឆ្នាំ ២០១៨ ក៏មានយុវជនជនជាតិថៃវ័យ ២២ ឆ្នាំម្នាក់ទៀត បានបាត់ជីវិតក្នុងករណីស្រដៀងគ្នានេះផងដែរ៕

ប្រភព៖ mailonline

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម