Connect with us

ហុងកុង សង្ស័យវីរុសជំងឺផ្លូវដង្ហើមថ្មី កំពុងរាតត្បាតជាង ២៣៦ករណី

ហុងកុង៖ អាជ្ញាធរមន្ទីរពេទ្យទទួលបន្ទុកផ្នែកគុណភាព និងសុវត្ថិភាព ទីក្រុងហុងកុង បានរាយការណ៍ថា មានការសង្ស័យចំពោះការឆ្លងវីរុសជំងឺផ្លូវដង្ហើមថ្មី កើនដល់ ២៣៦ករណី គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០ ក្នុងនោះ អ្នកជំងឺ ១១៩នាក់ ត្រូវបានបញ្ជូនទៅបន្ទប់ពិសេស ឱ្យនៅដាច់ដោយឡែកពីគេ។

ករណីទាំង ២៣៦ នេះ គឺគ្រាន់តែជាការសង្ស័យនៅឡើយ ខណៈអ្នកជំងឺចំនួន ២នាក់ ត្រូវបានធ្វើតេស្តរកឃើញថា ពិតជាមានផ្ទុកវីរុសថ្មីនេះមែន។

គិតត្រឹមរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមថ្មី បានកើនដល់ ២៦នាក់ ក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ ចំនួន ៨៧៥ករណី។ វីរុសនេះ បានរាលដាលដល់ប្រទេស ថៃ ជប៉ុន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី និងអាមេរិក។

ទីក្រុងចំនួន ១០ ដែលមានមនុស្សរស់នៅជាង ២០លាននាក់ រួមទាំងទីក្រុងវូហាន ដែលបានផ្ទុះវីរុសថ្មីនេះឡើង ត្រូវបានបិទការចេញចូលជាបណ្ដោះអាសន្ន ដើម្បីការពារការឆ្លងរីករាលដាល៕

ប្រភព៖ SCMP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម