Connect with us

អាជ្ញាធរកម្ពុជា បំភ្លឺជុំវិញលេខទូរសព្ទហៅចូលពីប្រទេសសាម័រ ដែលទើបតែផ្ទុះឡើងប៉ុន្មានថ្ងៃនេះ

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងការទទួលលេខទូរសព្ទអាណាមិកពីប្រទេសសាម័រ (Samoa) និងបណ្ដាប្រទេសមួយចំនួន ដែលទើបតែមានការផ្ទុះឡើងនៅលើបណ្ដាញសង្គមនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ការស៊ីញ៉ូហៅនេះ មិនមានផលប៉ះពាល់ និងធ្វើឱ្យខាតបង់អ្វីៗឡើយ ដូចជា ការបាត់បង់ទិន្នន័យដែលផ្ទុកក្នុងទូរសព្ទ ឬថវិកាក្នុងគណនីទូរសព្ទ ឬថវិកាដែលបានផ្ទុកក្នុងគណនីធនាគាររបស់ពួកគាត់ឡើយ។ ផ្ទុយទៅវិញ អ្នកដែលស៊ីញ៉ូហៅលេខអាណាមិកនោះទៅវិញទេ ដែលបាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួន ព្រោះមិនមានបច្ចេកទេសណាអាចអនុវត្តទៅបាននៅឡើយទេ។

ប៉ុន្តែ អ្នកប្រើប្រាស់ទូរសព្ទចល័តក្នុងប្រទេសយើងណាម្នាក់ ដែលបានហៅត្រឡប់ទៅកាន់លេខអាណាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺធ្វើឱ្យអ្នកប្រើប្រាស់នោះ បាត់បង់ថវិកាក្នុងគណនីសេវាទូរសព្ទរបស់គាត់ សម្រាប់ការសន្ទនាទូរសព្ទអន្តរជាតិ (ឬហៅទៅក្រៅប្រទេស)។

ការបំភ្លឺរបស់អាជ្ញាធរកម្ពុជានេះ បានធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយថា អ្នកដែលលើកទូរសព្ទលេខហៅចូលរបស់ជនអាណាមិកទាំងនោះ នឹងត្រូវកាត់លុយក្នុងកុងអស់រលីង។ អាជ្ញាធរកម្ពុជា ចាត់ទុកការផ្សាយនេះ ជាការបំភាន់ និងបំភ័យទាំងស្រុង៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម