ជំងឺរលាកសួតថ្មីបង្កពីកូរ៉ូណាវីរុស ធ្វើឱ្យមានអ្នកស្លា ប់កើនដល់ ៥៦នាក់ហើយ
ចិន៖ ជំងឺរលាកសួតថ្មីបង្កពីកូរ៉ូណាវីរុស បានសម្លាប់មនុស្ស ៥៦នាក់ និងបានចម្លងទៅមនុស្ស ១៩៧៥នាក់ នៅក្នុងប្រទេសចិន នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលចិននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
ទីក្រុងសៀងហៃ ទើបតែបានរកឃើញ ៤០ករណីជាលើកដំបូងផងដែរ ក្នុងនោះម្នាក់បានស្លាប់។
នៅថ្ងៃនេះ ម៉ាឡេស៊ី រកឃើញ ៤ករណីនាក់ សិង្ហបុរី មាន ៤ករណី និងថៃ ៧ករណី។
តួលេខអ្នកស្លាប់បានហក់ឡើងដល់ ៥៦នាក់ បន្ទាប់ពីមានអ្នកជំងឺ ៦៨៨នាក់បន្ថែមទៀត គឺជាករណីរកឃើញថ្មី។
ជំងឺរលាកសួតថ្មី បានរាលដាលរហូតដល់ ៣០ខេត្ត ក្នុងប្រទេសចិន ក្នុងនោះទីក្រុងចំនួន ១៣ របស់ខេត្តហ៊ុយបេ ត្រូវបានរដ្ឋាភិបាលចិន បិទមិនឲ្យប្រជាជនធ្វើដំណើរចេញចូលឡើយ។
ឆ្លើយតបទៅការរាលដាលដ៏លឿនពីវីរុសអម្បូរជាមួយនឹងវីរុសសារស៍នេះ ក្រសួងសុខាភិបាលចិនបានសម្រេចសាងសង់សាលសម្រាប់ដាក់អ្នកជំងឺមួយដែលអាចដាក់អ្នកជំងឺប្រមាណ ១០០០នាក់។
យោងទៅតាមការចុះផ្សាយ វីរុសនេះបានពង្រីកខ្លួនដល់ប្រទេសអឺរ៉ុប បារាំង អាមេរិក ម៉ាឡេស៊ី ថៃ សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង វៀតណាម អូស្ត្រាលី នេប៉ាល់ និងកោះតៃវ៉ាន់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍