ក្រសួងសុខាភិបាលអំពាវនាវដល់អាជីវករជាអ្នកលក់ម៉ាសសុំកុំតម្លើងថ្លៃដោយទុកលទ្ធភាពដល់អុ្នកដែលមានតម្រូវការផង
ភ្នំពេញ៖ បច្ចុប្បន្នវីរុសកូរ៉ូណាកំពុងតែវាយលុកនៅប្រទេសចិនជាខ្លាំង និងបានរាតត្បាតទៅប្រទេសនាៗជាបន្តបន្ទាប់រហូតមកទល់ពេលនេះវីរុសនេះក៏បានមកដល់ប្រទេសជិតខាងនៃកម្ពុជាផងដែរជាហេតុធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្មណ៍ និងរួសរាន់ទៅទិញម៉ាសដើម្បីទុកបង្ការ។
ស្របពេលដែលម៉ាសកំពុងក្លាយជាតម្រូវការខ្ពស់ ក៏មានឈ្មួញមួយចំនួនបានឆ្លៀតឱកាសលក់តម្លើងថ្លៃមិនសំចៃដៃផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសេចក្តីអំពាវនាវដល់អ្នកលក់ម៉ាសទាំងអស់ថា ”សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំតម្លើងថ្លៃម៉ាស ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលមានតម្រូវការប្រើម៉ាសអាចទិញប្រើបានផងដើម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាសនេះផង។
ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបើមិនមានម៉ាសទេនោះក៏អាចប្រើកន្សែង ឫ ក្រដាសជូតមាត់សម្រាប់ទប់មាត់នៅពេលក្អក កណ្តាស់បាន ហើយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូ និងទឹកស្អាត។”
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍