សិង្ហបុរី តម្រូវឱ្យប្រជាជនដែលត្រឡប់មកពីប្រទេសចិន ផ្អាកទៅធ្វើការកន្លះខែ
សិង្ហបុរី៖ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី បង្កដោយវីរុសកូរ៉ូណា រដ្ឋាភិបាលសិង្ហបុរី បានតម្រូវឱ្យប្រជាជនដែលត្រឡប់មកពីប្រទេសចិនទាំងអស់ ទទួលបានច្បាប់ឈប់សម្រាកដ៏ចាំបាច់ ដោយផ្អាកការងារ ឬការសិក្សារយៈពេល ១៤ថ្ងៃ ដើម្បីឱ្យមន្ត្រីត្រួតពិនិត្យ ក្រែងមានផ្ទុកវីរុសកូរ៉ូណា។
វិធានការនេះ អនុវត្តចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិស្សិត អ្នកថែទាំសុខភាពជនចាស់ជរា ដែលត្រឡប់មកពីប្រទេសចិន។ ទន្ទឹមនេះ សិង្ហបុរី បានអំពាវនាវដល់ប្រជាជនរបស់ខ្លួន កុំធ្វើដំណើរទៅកាន់ប្រទេសចិន បើគ្មានការចាំបាច់។
គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ សិង្ហបុរី រកឃើញករណីផ្ទុកជំងឺផ្លូវដង្ហើមថ្មី ចំនួន ៤ករណី។
សេចក្ដីប្រកាសរបស់សិង្ហបុរី អាចប៉ះពាល់ដល់សិស្សប្រហែល ៨០០នាក់ ដែលកំពុងត្រឡប់ពីសិក្សានៅប្រទេសចិន ចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០។ វិធានការ សិង្ហបុរីមានដូចជា ការត្រួតពិនិត្យសីតុណ្ហភាពរបស់អ្នកដំណើរតាមច្រកអន្តរជាតិ តាមព្រលានយន្តហោះ ការពង្រឹងការត្រួតពិនិត្យតាមព្រំដែនគោក និងសេចក្ដីណែនាំចំពោះការធ្វើដំណើរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមថ្មី បានកើនដល់ ៨០នាក់ និងឆ្លងជាង ២៧០០នាក់ នៅក្នុងប្រទេសចិន។ មិនមានអ្នកផ្ទុកវីរុស ដែលស្លាប់នៅក្រៅពីប្រទេសចិនឡើយ៕
ប្រភព៖ StraitsTimes
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍