Connect with us

តោះ! កុំឱ្យពិបាកដើរទិញម៉ាសពេក មកមើលរបៀបធ្វើម៉ាសដោយខ្លួនឯងវិញម្តង

កម្សាន្ត៖ ក្រោយពីវីរុសកូរ៉ូណា បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងសង្គមបច្ចុប្បន្នទូទាំងពិភពលោក ម៉ាសក៏បានក្លាយជារបស់ដែលមានសារប្រយោជន៍បំផុតផងដែរ ដូចនេះមានឈ្មួញមួយចំនួន បានឆ្លៀតឱកាសលក់តម្លៃថ្លៃខ្ពស់កប់ពពក រហូតទទួលបានការរិះគន់លើបណ្តាញសង្គមជាខ្លាំង ខណៈកន្លែងខ្លះ បានលក់ឡើងថ្លៃ ក៏មានកន្លែងមួយចំនួនធំបានដាច់ស្តុកអស់គ្មានសល់។

បើជ្រុលជាដាច់ស្តុក ហើយកន្លែងខ្លះលក់ចាក់កបែបនេះទៅហើយ យើងគួរតែមានគំនិតច្នៃធ្វើម៉ាសពាក់ខ្លួនឯងតាមវិធីងាយៗដោយគ្រាន់តែយកក្រដាសជូតមាត់ផ្ទាំងធំ១ ឬ ច្រើនសន្លឹកតាមតែអុ្នកចង់បានបត់ជាគន្លាក់កង់ៗ រួចយកកៅស៊ូចងជ្រុងក្រដាស និង ប្រើឧបករណ៍កឹបភ្ជាប់កៅស៊ូជាមួយក្រដាសនូវជ្រុងទាំងសងខាងនោះជាការស្រេច។

សូមបញ្ជាក់ដែរថា ក្រដាសជូតមាត់គ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ តែលោកអ្នក ក៏អាចប្រើប្រាស់កន្សែង ក្រមា ឬរបស់ផ្សេងទៀតមកកាត់ជាបំណែកតូចៗតាមទំហំផ្ទៃមុខមកធ្វើជាម៉ាសក៏បានដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ តោះទៅមើលវីដេអូរបៀបធ្វើទាំងអស់គ្នា៕

ប្រភព៖ 5-Minute Crafts

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម