តើអ្នកដឹងទេ ថាតើដំណាំស្វាយ ដាំនៅខេត្តណាច្រើនជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់ប្រាក់ចំណូលប៉ុន្មានដល់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ យោងតាមតួរលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ជាង ១០ម៉ឺនហិចតា និង ផ្តល់ទិន្នផលក្នុងបរិមាណចន្លោះពី ៧០ ម៉ឺនតោន ទៅ ១លានតោន ។
អ្វីដែលគួរអោយកត់សម្គាល់នោះ គឺ នៅខេត្តកំពង់ស្ពឺ ជាខេត្តដែលដាំដំណាំស្វាយច្រើនជាងគេ សម្រាប់ប្រទេសកម្ពុជា ដែលមានផ្ទៃដីដាំដុះសរុបរហូតដល់ទៅ ៤ម៉ឺន ៥ពាន់ហិចតា ពោលគឺ ជិតពាក់កណ្តាលនៃផ្ទៃដីដាំស្វាយសរុបទូទាំងប្រទេស ។
បើតាមអ្នកវិភាគសេដ្ឋកិច្ច បានអោយដឹងថា ដំណាំស្វាយ ជាដំណាំសក្តានុពលថ្មីមួយនៃវិស័យកសិកម្មនៅកម្ពុជា ដោយក្នុង១ឆ្នាំៗ ត្រូវបានប៉ាន់ស្មានថា ផ្តល់ប្រាក់ចំណូលដល់ប្រជាជនកម្ពុជាជាមធ្យម ចន្លោះពីជាង ៣០០លានដុល្លារ ទៅជាង៦០០លានដុល្លារ ។
បច្ចុប្បន្ន ស្វាយកែវរមៀត ជាប្រភេទពូជស្វាយដែលមានការពេញនិយមដាំដុះច្រើនជាងគេ និង កំពុងមានតម្លៃទីផ្សារល្អ គឺ តម្លៃចន្លោះពី ១៥០០រៀល ទៅ៣០០០រៀល ក្នុង១គីឡូក្រាម ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននាំចេញស្វាយក្នុងស្រុកមួយ គឺ ក្រុមហ៊ុន Confirel បានអះអាងថា នឹងនាំចេញស្វាយកែវរមៀត ចំនួន៥០០តោន ទៅកាន់ទីផ្សារសហគមន៏អឺរ៉ុបនៅចុងឆ្នាំ២០១៨នេះ។ ក្រុមហ៊ុននេះ ក៏កំពុងតែដើរប្រមូលទិញស្វាយពីម្ចាស់ចម្ការនានា នៅទូទាំង ប្រទេស ហើយដែលនេះ ក៏ជាទីផ្សារថ្មីមួយទៀត សម្រាប់ការនាំចេញស្វាយរបស់កម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍