Connect with us

តារាចម្រៀង តារាសម្តែង ពីរដួងនាំគ្នាពាក់ម៉ាស ក្រោយផ្ទុះឡើងនៅ ជំងឺផ្លូវដង្ហើម

ភ្នំពេញ៖ ក្រោយផ្ទុះឡើងនៅជំងឺដ៏សាហាវមួយនៅប្រទេសចិន ហើយបានរាលដាលដល់ប្រទេសជាច្រើននៅលើពិភពលោក ដែលបានសម្លាប់មនុស្សមិនតិចនោះទេ ជម្ងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា បានធ្វើឱ្យប្រជាជនជាច្រើនមានការភ័យខ្លាច ហើយបាននាំគ្នាពាក់ម៉ាស ការពារការឆ្លង។

ខណៈនេះ ក៏ឃើញមានតារាចម្រៀង តារាសម្តែងជាច្រើន បាននាំគ្នាពាក់ម៉ាស ដើម្បីការពារនៃការឆ្លងជំងឺផ្លូវដង្ហើម ដូចជា អ្នកនាង ពេជ្រ សោភា និង លោក សុខ សាន់នី ជាដើម ហើយអ្នកទាំងពីរ បានសរសេរពាក្យខ្លះៗដោយនិយាយថា៖ “អាចរកទិញបានណា ការពារខ្លួនទាំងអស់គ្នា ម៉ាសនេះពាក់ទៅល្អសម្រាប់សុខភាព”។ ចំពោះលោក សុខ សាន់នី ក៏បាននិយាយដូច្នេះផងដែរថា៖ “ចូលរួមការងារទាំងអស់គ្នា គួរតែប្រយ័ត្នប្រយែងពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ព្រោះមេរោគ កូរ៉ូណា វីរុស ដ៏កាចសាហាវកំពុងរាលត្បាត ទោះបីមិនទាន់កើតឡើងនៅកម្ពុជាយើងក៏ដោយ ការពារប្រសើរជាងព្យាបាល ជាពិសេសបងប្អូនដែលទៅដើរលេងក្រៅប្រទេស សូមមកវិញប្រកបទៅដោយសុវត្ថិភាព មួយវិញទៀតបងប្អូនដែលលក់ម៉ាស មួយចំនួន សូមមេត្តាកុំឆ្លៀតឱកាសឡើងថ្លៃហួសប្រមាណ សម្លាប់ខ្មែរគ្នាឯង”។

ទាំងអស់នេះជាពាក្យពេចន៍របស់តារាចម្រៀង តារាសម្តែង ដែលអ្នកទាំងពីរបានសូមអំពាវនាវឱ្យអ្នកលក់ម៉ាស មេត្តាកុំឡើងថ្លៃ កុំឆ្លៀតពេលគេកំពុងមានទុក្ខ បែរជាឡើងថ្លៃមិនចេះប្រមាណ។

ចុះសម្រាប់ពុកម៉ែបងប្អូនវិញ បានពាក់ម៉ាស់ការពារ ដែរ ឬទេ? ព្រោះវាជាការល្អសម្រាប់សុខភាពរបស់យើង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម