Arsenal ត្រៀមប្រកាសកីឡាករដំបូងដែលពួកគេផ្ទេរនៅខែមករានេះមកពីក្លិប Flamengo
អង់គ្លេស៖ ក្លិប Arsenal បានត្រៀមខ្លួនដើម្បីប្រកាសពីកីឡាករដំបូង ដែលពួកគេផ្ទេរនៅខែមករានេះ មកពីក្លិបប្រេស៊ីល Flamengo នោះគឺខ្សែការពារ Pablo Mari។
កីឡាករវ័យ ២៦ឆ្នាំ ក៏នឹងក្លាយជាកីឡាករដំបូង ដែលលោក Mikel Arteta ចុះហត្ថលេខាក្រោយ រូបគេធ្វើដំណើរមកដល់ទីក្រុងឡុង ប្រទេសអង់គ្លេស ដើម្បីធ្វើតេស្តសុខភាព។
Pablo Mari ត្រូវបានរាយការណ៍ថា នឹងចូលរួមក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល និងមាន ជម្រើសទិញផ្ដាច់ក្នុងតម្លៃ ៧.៥លានផោន។ រូបគេគឺជាកម្លាំងសំខាន់ ដែលជួយក្រុម លោក Jorge Jesus ឈ្នះពាន Campeonato Brasileiro និង Copa Libertadores titles។
កីឡាករសញ្ជាតិ អេស្ប៉ាញ ក៏បានបង្ហាញខ្លួនផងដែរ ក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup ប៉ុន្តែត្រូវចាញ់ Liverpool ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ Pablo Mari ជាអតីតសមាជិកក្រុម Man City ក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនដែលបានបង្ហាញខ្លួនទេ ទើបចាកចេញទៅ Flamengo កាលពីឆ្នាំមុន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍