ខ្សែប្រយុទ្ធ Sadio Mane នឹងអវត្តមាន៣សប្តាហ៍ ដោយសាររបួស សរសៃពួរ
អង់គ្លេស៖ សារព័ត៌មាន Marca បានឱ្យដឹងថា ខ្សែប្រយុទ្ធ Sadio Mane របស់ Liverpool បានរងរបួសសរសៃពួភ្លៅ អំឡុងពេលជួយក្រុមឈ្នះ ២-១លើ Wolverhampton ហើយគេអាចអវត្តមាន៣សប្ដាហ៍។
កីឡាករជម្រើសជាតិសេណេហ្គាល់វ័យ២៧ឆ្នាំ អាចត្រលប់មកទីលានប្រកួតវិញទាន់ពេលនៃការប្រកួត Champions League ដែល Liverpool ប៉ះ Atletico Madrid នៅថ្ងៃទី១៨ ខែកុម្ភៈ។
ដោយសាររបួសខាងលើ Sadio Mane បានខកខានការប្រកួត FA Cup ជុំទី៤ ដែល Liverpool ស្មើគ្នា ២-២ ទល់នឹងក្រុមលីគទី៣ Shrewsbury។
Liverpool នៅមិនទាន់បញ្ជាក់លម្អិតពីស្ថានភាពរបស់អតីតសមាជិក Red Bull Salzburg និង Southampton ខាងលើនៅឡើយទេ តែ Mane ត្រូវបានគិតថា នឹងអវត្តមានការប្រកួតទល់ West Ham និង Southampton ទៀត៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍