ឡូយម៉ង! Gay ដឹកដៃ Tomboy ចូលរោងការដោយមានការចូលរួមអបអរពីសាច់ញាតិយ៉ាងអ៊ឺកធឹក
ប្រទេសថៃ៖ មនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាភាគច្រើនគឺគ្មានអារម្មណ៍ស្នេហាលើមនុស្សស្រីឡើយ រីឯមនុស្សស្រីស្រលាញ់ស្រីក៏ពួកគេមិនមានអារម្មណ៍ស្រលាញ់មនុស្សប្រុសដែរ។ យ៉ាងណាមិញគូស្វាមីភរិយាថ្មោងថ្មីដែលជា Tomboy និង Gay បានបង្កភាពភ្ញាក់ផ្អើលដល់មហាជនជាខ្លាំងក្រោយគណនីយហ្វេសបុករបស់កូនក្រមុំបានបង្ហោះរូបភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនជាច្រើនសន្លឹក។
ទោះជាយ៉ាងណាអាពាហ៍ពិពាហ៍អ្នកទាំង២ដែលប្រព្រឹត្តទៅយ៉ាងរ៉ូមែនទិកគឺមានការដឹងឮ និងទទួលស្គាល់ពីចាស់ទុំទាំងសងខាង ព្រមទាំងមានការចូលរួមអបអរពីសំណាក់ញាតិមិត្តជិតឆ្ងាយ និងមិត្តភក្តិយ៉ាងច្រើនកុះករផងដែរ។ គួរបញ្ជាក់ដែរថា អាពាហ៍ពិពាហ៍របស់អ្នកទាំង២មិនត្រឹមតែល្បីល្បាញលើបណ្តាញសង្គមប៉ុណ្ណោះទេ តែគូស្វាមីភរិយាមួយគូនេះថែមទាំងល្បីដល់ប៉ុស្តិ៍ទូរទស្សន៍ចុះទៅយកព័ត៌មានដល់គេហដ្ឋានទៀតផង៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍