ម៉ុងហ្គោលី បិទព្រំដែនឆ្លងទៅមក និងសាលារៀនទូទាំងប្រទេស ដល់ថ្ងៃទី២មីនា ដើម្បីទប់ស្កាត់វីរុសចិន
បរទេស៖ រដ្ឋាភិបាលប្រទេសម៉ុងហ្គោលី នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ បានប្រកាសបិទព្រំដែនគោក សម្រាប់យានយន្ត និងថ្មើរជើង ឆ្លងកាត់ ព្រមទាំងគ្រឹះស្ថានអប់រំទាំងឡាយ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើម បង្កដោយវីរុសកូរ៉ូណា។
ការប្រកាសនេះ បន្ទាប់ពីមានការប្រជុំគណៈរដ្ឋមន្ត្រីមួយនៅថ្ងៃដដែល ស្របពេលម៉ុងហ្គោលី មិនទាន់រកឃើញករណីអ្នកផ្ទុកជំងឺផ្លូវដង្ហើម ដែលបានផ្ទុះឡើងនៅទីក្រុងវូហាន ភាគកណ្ដាលប្រទេសចិន នោះទេ។
ជាមួយគ្នានេះ រដ្ឋាភិបាលម៉ុងហ្គោលី បានណែនាំមិនឱ្យមានការប្រមូលផ្ដុំនៅទីសាធារណៈឡើយ។
សូមជម្រាបថា គិតថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើម បានសម្លាប់មនុស្ស៨១នាក់ និងឆ្លង ២៨០០នាក់។ អ្នកស្លាប់ ៩៥% ស្ថិតនៅខេត្តហ៊ូប៉ី៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍