Connect with us

អ្នកប្រណាំងរថយន្ត Thierry Neuville ឈ្នះជើងឯកកម្មវិធី Monte Carlo Rally

បារាំង៖ ការប្រណាំងរថយន្តកម្មវិធី Monte Carlo Rally ដែលដំណើរការរយៈពេល៣ថ្ងៃកន្លងមកនាតំបន់ Alpes-Côte d’Azur (អាល់ពេស ខូតេ ឌីអាសួរ) ប្រទេសបារាំង បានរកឃើញជើងឯកហើយ។

ជាក់ស្តែង កីឡាករបែលហ្ស៊ីក Thierry Neuville ជាអ្នកទទួលបានជ័យជម្នះនេះ ដោយសមាជិកក្រុម Hyundai បានប្រើពេលអស់ ៣ម៉ោង ១០នាទី និង៥៧វិនាទី ចុច៦។ កីឡាករ បារាំង Sébastien Ogier មកពីក្រុម Toyota ជាអ្នកទទួលបានចំណាតថ្នាក់លេខ២ ដោយយឺតជាង ១២វិនាទី ចុច៦ ហើយកីឡាករអង់គ្លេស Elfyn Evans មកពីក្រុម Toyota ដូចគ្នា ជាអ្នកទទួលបានចំណាតថ្នាក់លេខ៣ ដោយយឺតជាង ១៤វិនាទី ចុច៣។

សូមបញ្ជាក់ថា កម្មវិធី Monte Carlo Rally គឺជាដំណាក់កាលទី១ ក្នុងចំណោម ១៣ដំណាក់កាលនៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ប្រចាំរដូវកាល 2020។ ដំណាក់កាលបន្ត ជាកម្មវិធី Rally Sweden ធ្វើឡើងនាប្រទេសស៊ុតអែត ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែកុម្ភៈខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម