ផ្ទុះការរិះគន់ក្រោយ YouTuber ល្បីឈ្មោះមួយរូប បោកប្រាស់គេ ដើម្បីបានប្តូរទៅកៅអីអ្នកជំនួញឥតគិតថ្លៃ
អូស្ត្រាលី៖ YouTuber ជនជាតិអូស្ត្រាលីដ៏ល្បីមួយរូបលោក Jamie Zhu ដែលតែងថត Vlog បែបកំប្លែងៗប្លែកៗ ជាច្រើន ដើម្បីឱ្យអ្នកគាំទ្រ ផ្ទុះសំណើចតាមរហូតដល់មានអ្នកចុច Subscribers ជាង ៦០០,០០០ នាក់ ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រខ្លួន ជាច្រើនខកបំណងចំពោះវីដេអូមួយ ដែលលោកបានបោកប្រាស់បុគ្គលិកធ្វើការលើយន្តហោះ ថា ខ្លួនមានរបួសជើង ដើម្បីសុំប្តូរទៅកៅអីលំដាប់អ្នកជំនួញដោយឥតគិតថ្លៃ។
ក្នុងវីដេអូដែលមានចំណងជើងថា “How To Fly Business Class For Free” បានបង្ហាញពីសកម្មភាព Jamie ទៅហ្វាម៉ាស៊ី ដើម្បីទិញសម្ភារមករុំជើង ក្រោយឡើងដល់យន្តហោះ លោក បានប្រាប់បុគ្គលិកលើយន្តហោះថា ខ្លួនមានរបួសជើង និងពិបាកក្នុងការសន្តូកជើងនៅកៅអីសេដ្ឋកិច្ច និងបានសុំប្តូរទៅកៅអីជំនួញបានដោយជោគជ័យ។
វីដេអូមួយនេះ មានអ្នកចូលទស្សនាជាច្រើន ប៉ុន្តែអ្នកគាំទ្រលោកមិនតិចឡើយ បានបង្ហាញអារម្មណ៍អស់សង្ឃឹមចំពោះនិមិត្តរូបរបស់ខ្លួន ដែលបានប្រើល្បិចបោកប្រាស់គេយ៉ាងនេះ៕
ប្រភព៖ Jamie Zhu
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍