Connect with us

ចិន ផ្អាកការបើកបវេសនកាលក្រោយចូលឆ្នាំ ទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា

ប៉េកាំង៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ មនុស្ស ១០៦នាក់ហើយ បានបាត់បង់ជីវិត ដោយសារតែវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកសួតផ្លូវដង្ហើមថ្មី មិនទាន់ស្គាល់អត្តសញ្ញាណ ខណៈមនុស្ស ១៣០០នាក់ថ្មីផ្សេងទៀត ត្រូវបានរកឃើញមានផ្ទុកវីរុសនេះ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ក្នុងប្រទេសចិន។ កាលពីម្សិលមិញ អ្នកស្លាប់មានត្រឹមតែ ៨១នាក់ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី២៨ ខែមករា អ្នកផ្ទុកវីរុសនេះ មានចំនួនលើសពី ៤០០០នាក់ ក្នុងប្រទេសចិន។ រដ្ឋាភិបាលចិន នៅថ្ងៃដដែលនេះ បានប្រកាសផ្អាកការបើកបវេសនកាលរដូវស្លឹកឈើជ្រុះ នៅតាមសាលារៀនចាប់ពីថ្ងៃតូច រហូតដល់ថ្នាក់សាកលវិទ្យាល័យ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។ មិនមានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នូវថ្ងៃចូលរៀនវិញនោះទេ។ សិស្ស ត្រូវបានណែនាំឱ្យនៅក្នុងផ្ទះ កុំនៅទីកន្លែងដែលមានការប្រមូលផ្ដុំ និងផ្អាកការចូលរួមសកម្មភាពទាំងឡាយណា ដែលមានមនុស្សជួបជុំ។

វិស្សមកាលរដូវចូលឆ្នាំប្រពៃណីចិន ត្រូវបានពន្យារពេលរហូតដល់ដំណាច់ខែមករា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន ជៀសវាងអ្នកផ្ទុក នាំយកនូវមេរោគទៅកាន់តំបន់ផ្សេងៗទៀត៕

ប្រភព៖ channelnewsasia

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម