Connect with us

កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ នៅតំបន់ទាំងនេះដល់ដំណាច់ខែមករា

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្ពុជា នឹងរងសម្ពាធទាបខ្សោយ ដែលនឹងអាចធ្វើឱ្យមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ដូចជា តំបន់វាលទំនាបភាគខាងក្រោម ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែមករា និងតំបន់នៅមាត់សមុទ្រ ក្នុងកម្រិតខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី២៨ ដល់ ៣១ ខែមករា។

សេចក្ដីជូនដំណឹង បានបន្តថា តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានសីតុណ្ហភាពអប្បបរមា ពី១៨-២១ អង្សាសេ និងអតិបរមា ២៨-៣០ អង្សាសេ។ តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ពី ២២-២៥ អង្សាសេ និងអតិបរមា ពី ៣១-៣៣ អង្សាសេ។ តំបន់មាត់សមុទ្រ នឹងអាចមានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦ អង្សាសេ និងអតិបរមា ពី ៣០-៣២ អង្សាសេ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម