Connect with us

ហ្វីលីពីន ចាត់វិធានការផ្អាកចេញវីហ្សាឱ្យជនជាតិចិនចូលប្រទេសខ្លួន ដោយសារវីរុសកូរ៉ូណា

ម៉ានីល៖ អាជ្ញាធរអន្តោប្រវេសន៍ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ បានដាក់ចេញវិធានការដើម្បីផ្អាកមិនឱ្យជនជាតិចិន ចូលមកក្នុងប្រទេសខ្លួនឡើយ ដោយមិនចេញវីហ្សា (Visa on arrival) ជូនជនជាតិចិន ឬអ្នកដំណើរពីប្រទេសចិន អំឡុងពេលដែលវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកសួតថ្មី។

អាជ្ញាធរហ្វីលីពីន មិនបានបញ្ជាក់ពីកាលបរិច្ឆេទក្នុងការបើកចេញវីហ្សាជូនជនជាតិចិន ចូលក្នុងប្រទេសខ្លួនវិញឡើយ។ ជាមួយគ្នានេះ មិនមានការបញ្ជាក់ពីជនជាតិចិន ដែលកំពុងរស់នៅក្នុងប្រទេសហ្វីលីពីនស្រាប់នោះទេ។

ជំងឺរលាកសួត ឬផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណា បានផ្ទុះឡើងនៅទីក្រុងវូហាន ភាគកណ្ដាលប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយឆ្លងមកលើមនុស្សជាង ៤០០០នាក់ និងធ្វើឱ្យស្លាប់ ១០៦នាក់ នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

សូមជម្រាបថា ប្រទេសចុងក្រោយគេដែលទើបតែរកឃើញករណីអ្នកផ្ទុកវីរុសនេះ មានដូចជា កម្ពុជា កាណាដា អាល្លឺម៉ង់ និង ស្រីលង្កា ដែលសុទ្ធតែរកឃើញចំនួន ១ករណី៕

ប្រភព៖ channelnewsasia

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម