Connect with us

ខ្សែប្រយុទ្ធ Wayne Rooney អាចនឹងត្រូវប៉ះ ManUtd នៅវគ្គជុំទី៥ នៃពានរង្វាន់ FA Cup

អង់គ្លេស៖ ខ្សែប្រយុទ្ធ Wayne Rooney អាចប្រឈមមុខនឹងក្រុមចាស់របស់គាត់គឺ Manchester United ក្នុងការប្រកួត FA Cup ជុំទី ៥ ប្រសិនបើក្លិប Derby អាចយកឈ្នះ Northampton ក្នុងការប្រកួតជុំទី ៤ របស់ពួកគេ។

Rooney ដែលជាអ្នករកគ្រាប់បាល់ម្នាក់របស់ក្រុមបិសាចក្រហម និងជម្រើសអង់គ្លេសបានចូលរួមជាមួយក្លិបនៅ Championship គឺ Derby County ក្នុងនាមជាគ្រូបង្វឹកផង និងកីឡាករផង កាលពីខែមករា។ ចាប់តាំងពីចាកចេញពីទឹកដី Old Trafford គាត់បានជួបអតីតមិត្តរួមក្រុមចំនួនពីរដង ដោយចាញ់ទាំងពីរប្រកួតអំឡុងរដូវកាល ២០១៧-១៨ ខណៈពេលដែលគាត់លេងឱ្យ Everton ។

ក្រៅពី២ក្រុមខាងលើ នៅមាន Manchester City នឹងធ្វើដំណើរទៅកាន់ Sheffield ថ្ងៃពុធ ហើយក្រុមតោខៀវ Chelsea នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Shrewsbury ឬ Liverpool ខណៈដែល Arsenal ធ្វើដំណើរទៅលេងក្រុមលីហ្គទី៣ គឺ Portsmouth បន្ទាប់ពីក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Bournemouth ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម