Connect with us

មានសង្ឃឹមហើយ មូលនិធិអន្តរជាតិមួយ បានផ្តល់ថវិកាប្រមាណ ៥០លានដុល្លា សម្រាប់ការស្តារឡើងវិញនូវវិស័យសូត្រនៅកម្ពុជា

ភ្នំពេញ ៖ បើទោះបីវិស័យសូត្រនៅកម្ពុជាស្ទើរបាត់បង់សូន្យពីកម្ពុជាក៏ដោយ ក៏មន្ត្រីរាជរដ្ឋាភិ បាលមានជំនឿចិត្ត ចំពោះការស្តារវិស័យសូត្រឡើងវិញ តាមរយៈការអនុវត្តគម្រោងស្តារវិស័យសូត្រឡើងវិញ ដែលផ្តល់ហិរញ្ញប្បទាន ដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និង ការចូលរួមទុនពីរាជរដ្ឋាភិបាល ។


រហូតមកដល់ពេលនេះ វិស័យសូត្ររបស់កម្ពុជា ស្ទើរតែផុតជីវិតពីទីផ្សារកម្ពុជាទៅហើយ ដោយសារតែគ្មានការអភិវឌ្ឍន៍ ឬ គ្មានការចូលរួមរបស់ប្រជាពលរដ្ឋ ដែលមានប្រវត្តិផលិតសូត្រក្នុងប្រ វត្តិសាស្រ្ត ។ បច្ចុប្បន្ននេះ មានកសិករតិចតួចប៉ុណ្ណោះ ដែលបន្តកិច្ចការដាំដុះមន សម្រាប់សិប្បកម្មជាលក្ខណៈគ្រួសារ ។ ហេតុដូចនេះហើយ ទើបកម្ពុជា ចាំបាច់ត្រូវនាំចូលសូត្រយ៉ាងហោចណាស់ ៤០០ តោនក្នុងមួយឆ្នាំ ដែលមានតម្លៃ ៣០ លានដុល្លារ ។


ឯកឧត្តម ប៉ែន សុវជាតិ អគ្គនាយកនៃអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានអោយដឹងថា ក្រសួងពាណិជ្ជកម្ម បានកំពុងដឹកនាំគម្រោងជំរុញទីផ្សារកសិករខ្នាតតូច ដែលផ្តល់ទុនដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និង ហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ប្រមាណ៥០លានដុល្លារ ។


បើតាមគម្រោងនេះ ក្រសួង កំពុងសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ បន្សុទ្ធពូជ តាមបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឲ្យសរសៃសូត្រ មានគុណភាពល្អ និង ដង្កូវនាងដែលស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីផលិតសូត្រ ។


តាមការសិក្សា កសិករ អាចរកប្រាក់ចំណូលពីការចិញ្ចឹមដង្កូវនាង និងដាំសូត្រនេះ ដោយក្នុងមួយហិកតា ការដាំមន និងដង្កូវនាង កសិករអាចធ្វើបានយ៉ាងតិច ៥ ដងក្នុងមួយឆ្នាំ និងអាចទទួលបានចំណូលប្រហែល ៥ ០០០ ដុល្លារក្នុងមួយឆ្នាំ ។


សូមបញ្ជាក់ថា ដំណាំសូត្រ មិនមែនគ្រាន់តែផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាការជួយលើកតម្កើងដល់វប្បធម៌ លើកកម្ពស់សមភាពយេនឌ័រ និងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម