Connect with us

ដួង ម៉ានិច្ច បានឈ្នះពានរង្វាន់មួយនៅប្រទេសថៃ

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព តូចច្រឡឹង កញ្ញា ដួង ម៉ានិច្ច ត្រូវបានអ្នករៀបចំកម្មវិធីដ៏ធំមួយនៅប្រទេសថៃ អញ្ជើញឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Thailand Digital Awards 2020 នេះជាកិតិ្តយសមួយសម្រាប់ កញ្ញា ដួង ម៉ានិច្ច ហើយក៏ជាមុខមាត់មួយសម្រាប់កម្ពុជាផងដែរ។

ប៉ុន្តែអ្វីដែលគួរឱ្យស្ញប់ស្ញែងជាខ្លាំងនោះគឺ កញ្ញា ដួង ម៉ានិច្ច គាត់ពិតជាធ្វើបានយ៉ាងល្អ ដោយកញ្ញាទទួលពានរង្វាន់មួយសម្រាប់រូបគាត់ ក្នុងការឌីសាញម៉ូដសម្លៀកបំពាក់ បែបថ្មី ទើបធ្វើឱ្យតារាសម្តែងរបស់កម្ពុជាម្នាក់នេះអាចឈ្នះពានរង្វាន់នេះបាន ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា ដួង ម៉ានិច្ច ក៏សរសេរសាររបស់ខ្លួនបង្ហោះលើបណ្តាញ Instagram ដូច្នេះថា៖ នាងខ្ញុំ ដួង ម៉ានិច ពិតជាមានអារម្មណ៍សប្បាយចិត្ត និង មានកិត្តិយសខ្លាំងណាស់ដែលបានខាងបងៗរៀបចំនៅប្រទេស ថៃ បានជ្រើសរើសនាងខ្ញុំចូលរួម ហើយទទួលបានពានរង្វាន់នៅក្នុងកម្មវិធី Thailand Digital Awards 2020 នេះផងដែរ។ “នាងខ្ញុំអរគុណដល់បងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នាដែលតែងតែគាំទ្រនាងខ្ញុំ ក៏ដូចជាបណ្ដាមិត្តៗសិល្បះករដទៃទៀតផងដែរ។” សូមគោរពជូនពរ ឆ្នាំថ្មីអោយជួបតែ សេចក្ដីសុខ គ្រប់ក្រុមគ្រួសារផងដែរ។ យ៉ាងណាក៏មិនភ្លេចអរគុណក្រុមការងារ ហើយមួយវិញទៀតការប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ការរៀបចំទុកនូវឈុតដ៏ពិសេសដែលរៀបចំដោយក្រុមការងារសម្អាងការផងដែរ។

ការឈ្នះនៅពានរង្វាន់ក្នុងកម្មវិធី Thailand Digital Awards 2020 ធ្វើឱ្យប្រិយមិត្តជាច្រើនធ្វើការកោតសរសើរ ហើយក៏បានជូនពរឱ្យកញ្ញាជោគជ័យគ្រប់ភារកិច្ច សម្រស់កាន់តែស្អាតជាងនេះបន្ថៃមទៀត៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com