Connect with us

ស្ងាត់ៗតារាសម្តែងល្បីឈ្មោះហ្វីលីពីន Dingdong Dantes ក្លាយជាមេបញ្ជាការរងនាវាចរហ្វីលីពីន

ម៉ានីល៖ ថ្មីៗនេះតារាសម្តែងហ្វីលីពីនល្បីឈ្មោះ Dingdong Dantes ដែលជាស្វាមីរបស់ស្រីស្អាត Marian Rivera ត្រូវបានដំឡើងឋានន្តរសក្ដិ ជាមេបញ្ជាការរងនៃកងកម្លាំងអភិរក្សកងទ័ពជើងទឹកហ្វីលីពីនជាផ្លូវការ ដែលពិធីបំពាក់ឋានន្តរស័ក្តិ បានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាល PN កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ដោយមានវត្តមានភរិយាដ៏ស្រស់ស្អាត Rivera និងគ្រួសារលោក Dantes ចូលរួមអបអរផងដែរ។

នៅក្នុងគណនី Instagram របស់ស្រីស្អាត Rivera បានសរសេរពាក្យពេចន៍បែបនេះថា៖ “មេបញ្ជាការរង Jose Sicto G. Dantes III PN(Res) ពិតជាមានមោទនភាពចំពោះបងណាស់ លោកប្តី”៕

ប្រភព៖ teamdantes

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com